អាមេរិក៖ កាលពីពេលថ្មីៗទៅនេះ Hailey Baldwin បានចែករំលែករូបភាពមួយ សន្លឹករវាងនាងនិងJustin Bieber នៅពេលដែលពួកគេបានទៅ កម្សាន្តនៅលើភ្នំ យ៉ាងផ្អែមល្ហែមក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការភ្ជាប់ពាក្យរបស់គេទាំងពីរ ។

គេឃើញថាក្នុងរូបថតដែលHailey បានបង្ហោះក្នុងInstagram ផ្ទាល់ខ្លួនរបស់នាងនោះគឺJustin មិនមានពាក់អាវ ហើយអង្គុយក្បែរHailey ពាក់មួកពណ៌ទឹកសមុទ្រ បែរមុខចេញ ហើយHailey បានអង្គុយផ្អែកស្មារបស់Justin ។​ 

ភ្ជាប់ជាមួយរូបភាពមួយសន្លឹកនោះHailey បានសរសេររំលេចនៅអត្ថន័យយ៉ាងផ្អែមល្ហែមថា«កាលពីមួយឆ្នាំមុនខ្ញុំបាននិយាយថា យល់ព្រមធ្វើជាមិត្តល្អ រួមដំណើរជីវិតនេះជាមួយអ្នក ហើយមកដល់ថ្ងៃនេះខ្ញុំក៏កាន់តែ ស្រលាញ់អ្នកខ្លាំងថែមទៀត។ ជីវិតនេះស្រស់បំព្រងជារៀងរាល់ថ្ងៃពីព្រោះតែមានអ្នក ចាប់ពីពេលនេះ រហូតតទៅបេះដូងខ្ញុំគឺជារបស់អ្នកជារៀងរហូត។ ពួកយើងរៀនយល់ពីគ្នា នឹងបន្តដំណើរទៅមុខជាមួយគ្នា»។

គួរបញ្ជាក់ផងដែរថា Hailey Baldwin និង Justin Bieber បានរៀបចំពិធីភា្ជប់ពាក្យ របស់ពួកគេទាំងពីរកាលពីខែកក្កដា ទី៧ ឆ្នាំ២០១៨ ហើយកន្លងបាន៣ខែ ក្រោយមកពួកគេក៏បានសម្រេចរៀបការនឹងគ្នានៅខែកញ្ញា តែម្តង៕

Hailey& Justin
Hailey& Justin
Hailey& Justin
រូបថតដែល​Haileyបានបង្ហោះក្នុងInstagramរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]