ភ្នំពេញ៖ កញ្ញា ប៊ូ ច័ន្ទដាណែត ដែលជាតារាសម្ដែង ស្រីវ័យក្មេង ហាក់បីដូចជាមានសន្ទុះគាំទ្រកើនឡើង ជាលំដាប់ពីប្រិយមិត្ត។ ជាពិសេស បើទោះបីជា តារារូបនេះ ទើបតែប្រឡូកក្នុង វិស័យសិល្បៈ​ រយៈពេលខ្លីក៏ដោយ តែនាងមាន សមត្ថភាពសម្ដែងបានយ៉ាងល្អ។

លើសពីនេះ ដាណែត មានស្ទាយ៍សម្លៀកបំពាក់សាមញ្ញៗ បែបទាន់សម័យ ទាក់ទាញបេះដូង មិត្តៗយុវវវ័យយ៉ាងខ្លាំង។យ៉ាងណាមិញ បើក្រលេកទៅមើលសម្រស់របស់ ប៊ូ ច័ន្ទដាណែត គឺមានភាពស្រស់ស្អាតពីធម្មជាតិ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេងរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក មានភាពស្រស់សោភា ខុសពីរាល់ដង ជាហេតុដែលប្រិយមិត្ត ឃើញហើយសឹងតែចំណាំមិនបានតែម្ដង។

ក្នុងពេលនោះដែរ ប៊ូ ច័ន្ទដាណែត បានតុបតែងខ្លួនជាកូនក្រមុំ ក្នុងឈុតស្បៃពណ៌ផ្កាឈូកស្រាល ព្រមទាំងមានការMake up យ៉ាងប្លែកភ្នែកថែមទៀតផង។ ក្រោយពីឃើញរូបថតប៉ុន្មានសន្លឹកនោះហើយ ធ្វើឲ្យហ្វេនៗ បញ្ចេញមតិសរសើរពី រូបសម្ផស្សរបស់ដាណែត ជាច្រើននាក់ផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
រូបភាពដែល ដាណែត ធ្វើឲ្យមហាជនចំណាំមិនបាន
រូបភាពដែល ដាណែត ធ្វើឲ្យមហាជនចំណាំមិនបាន
រូបភាពដែល ដាណែត ធ្វើឲ្យមហាជនចំណាំមិនបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ូ ច័ន្ទដាណែត