ភ្នំពេញ៖ ជីវិតគ្រួសាររបស់អតីតពិធីករដ៏មានប្រជាប្រិយភាព វីជេ រតនា បច្ចុប្បន្ននេះកាន់តែមានសុភមង្គល និងមានក្តីសុខកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលទទួលបានចំណងដៃកូនៗ២នាក់ ដ៏គួរឲ្យស្រលាញ់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ជាថ្ងៃកំណើតរបស់ភរិយាលោក ដែលក្នុងនោះតារាប្រុសរូបនេះមិនភ្លេចដើរតួនាទីជាស្វាមីល្អ Surprise ខួបកំណើតជូននាង ជាមួយនឹងការធ្វើឡើងយ៉ាងពោរពេញដោយក្តីសុខ និងស្នាមញញឹមតែម្តង។

ក៏ប៉ុន្តែឆ្នាំនេះខុសពីឆ្នាំមុន ព្រោះថាលោកបានធ្វើការរៀបចំស្របជាមួយនឹងពិធីឡើងគេហដ្ឋានថ្មី ក្រោមការជួបជុំអបអរពីសំណាក់បងប្អូន និងភ្ញៀវកិត្តិយសជាច្រើន ថែមទាំងធ្វើឲ្យកម្មវិធីមួយនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ កាន់តែខ្លាំងឡើង។

ទន្ទឹមនឹងថ្ងៃពិសេសពោរពេញ ដោយស្នាមញញឹមនេះដែរ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់គ្រួសារមួយនេះ ដែលពិតជាមានក្តីសុខ និងមានសុភមង្គលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាមានវ័យកាន់តែច្រើន និងមានកូន២រួចមកហើយក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងគ្រួសារ
វីជេរតនា និងភរិយាក្នុងថ្ងៃកំណើត និងឡើងផ្ទះថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា