ប្រេស៊ីល៖ ក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីលបានឈ្នះពាន Copa America 2019 ដោយបានយកឈ្នះប៉េរូ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-១។ 

ក្រុមជម្រើសជាតិប្រេស៊ីលអបអរការឈ្នះពាន Copa America 2019

នៅក្នុងការប្រកួតព្រឹត្តិការណ៍ Copa America 2019 នេះក្រុមម្ចាស់ផ្ទះប្រេស៊ីលមិនដែលស្គាល់ពាក្យថាចាញ់នោះទេ ពោលគឺ ៣ប្រកួតនៅក្នុងពូល ឈ្នះ២ និងស្មើ១ ខណៈមកដល់វគ្គ ៨ក្រុមបានទម្លាក់ប៉ារ៉ាហ្គាយ និងវគ្គ ៤ក្រុមបានធ្វើឲ្យក្រុមជើងខ្លាំងអាហ្សង់ទីនឈឺចាប់ដោយបានយកឈ្នះក្នុងលទ្ធផល ២-០។ 

ក្រុមកីឡាករជម្រើសជាតិប្រេស៊ីល

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីព្រឹកមិញនេះ ប្រេស៊ីលបានយកឈ្នះប៉េរូដោយលទ្ធផល ៣-១។ ៣ គ្រាប់របស់ប្រេស៊ីលរកបានដោយកីឡាករ Everton, Gabriel Jesus និង Richarlison ខណៈមួយគ្រាប់របស់ប៉េរូ រកបានដោយកីឡាករ Jose Paolo Guerrero តាមរយៈបាល់ពិន័យ ១១ម៉ែត្រ។ 

ក្រុមជម្រើសជាតិប្រេស៊ីលអបអរការឈ្នះពាន Copa America 2019

គួរបញ្ជាក់ផងដែរថា ការឈ្នះពានរង្វាន់ Copa America 2019 លើកនេះជាការឈ្នះលើកទី៩ ហើយ ដោយ ៨លើកមុនប្រេស៊ីលឈ្នះនៅឆ្នាំ 1919, 1922, 1949, 1989, 1997, 1999, 2004 និងចុងក្រោយនៅឆ្នាំ 2007៕

ចង់ដឹងថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជក់ចិត្តយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]