អារ៉ាប់រួម៖ ចំពោះ អ្នកនាង ចោមច័ន្ទ ថ្វីត្បិតតែមិនបានប្រឡូកក្នុងសិល្បៈ ដូចជាប្អូនស្រីរបស់នាង គឺកញ្ញា ដេននីក្វាន់ តែអ្នកនាង ក៏មានប្រជាប្រិយភាពមិនធម្មតា ដែលតែងមានមនុស្សជាច្រើន ចាប់អារម្មណ៍ ជាមួយនឹង ជីវិតឯកជន និងរូបសម្រស់ដ៏ស្រស់ស្អាត និងស៊ិចស៊ីរបស់នាង។

ឆ្លៀុតពេលទំនេរពីការងារបន្តិច តារាហ្វេសប៊ុករូបនេះ ក៏ត្រូវគូស្នេហ៍ ដឹកដៃដើរលេងដល់ទីក្រុងឌូបៃឯណោះ ដើម្បីលំហែខួរក្បាលពីការហត់នឿយ។ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើល មិនត្រឹមតែ ដើរលេងកម្សាន្តប៉ុណ្ណោះទេ គូស្នេហ៍របស់អ្នកនាង ក៏បានជូននាង ទៅទិញកាបូបប៉ុន្មានកាបូប និងស្បែកជើង៣គូទៀតផង ដែលសរុបជាលុយអស់១២ម៉ឺនដុល្លារ។

ក្នុងនោះនាងបានសរសេរថា «អរគុណសំរាប់ការ ទិញកាបូបថ្លៃៗនិងប្រ៊េនៗកប់ ខ្ញុំគ្មានលុយទិញកាបូបប្រ៊េនៗទេ ប៉ុន្តែខ្ញុំមានអ្នកទិញអោយទៅវិញ ពិតជាថ្លៃពិតមែន កាបូបLVមួយតំលៃ៣៣,០០០ដុល្លារ ហៃទិញទ្បេីង២កាបូប ស្បែកជេីងLVទុកគ្រាន់ដេីរលេងៗមួយគូ ១២០០ដុល្លារ ។ ទិញអោយទ្បេីង៣គូហេីយនៅកាបូបចាប់ពី៦ពាន់ដុល្លារ ជាច្រេីនទៀត សរុបដេីរផ្សារថ្ងៃនេះមិនក្រោម១២មុឺនដុល្លារ គ្រាន់តែកាបូប និងស្បែកជេីង ..។ ឆ្លៀតថែមលុយទិញអោយទៀតឆូតវិសាកាតមិនអស់ចិត្ត!។

យ៉ាងណាមិញ រូបភាព និង សកម្មភាព ដែលគូស្នេហ៍របស់អ្នកនាង បានចំណាយលុយច្រើនសន្ធឹកសន្ធាប់ ទិញឲ្យនាង បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម មានការច្រណែនយ៉ាងខ្លាំង ដែលអ្នកនាង ពិតជាសំណាង ដែលមានគូស្នេហ៍ ទិញសុទ្ធតែរបស់ប្រ៊េនៗ និងទំនើបឲ្យយ៉ាងដូច្នេះ៕

ចោម ច័ន្ទ និងគូស្នេហ៍
ចោម ច័ន្ទ និងគូស្នេហ៍
ចោម ច័ន្ទ និងគូស្នេហ៍
ចោមច័ន្ទ
ចោមច័ន្ទ
គូស្នេហ៍នាង
កាបូបរបស់នាង
កាបូបរបស់នាង
កាបូបរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]