អង់គ្លេស៖ បើតាមសារព័ត៌មាន The Sun ក្លិបហង្សក្រហម Liverpool បារម្ភខ្លាចការចាកចេញរបស់អ្នកចាត់ការទូទៅលោក Jurgen Klopp ក្លិបបានធ្វើកុងត្រាថ្មីមួយដែលតម្លើងថ្លៃពលកម្មឲ្យអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះ។

លោក Jurgen Klopp

Klopp ត្រូវបានគេដឹងថាទទួលបានទំហំទឹកប្រាក់ប្រមាណជា ៧លានផោនក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលនេះត្រូវបានក្លិបហង្សក្រហម Liverpool តម្លើងឲ្យរហូតដល់ ១០លានផោនក្នុងមួយឆ្នាំដើម្បីឆ្លើយតបការខិតខំរបស់គាត់ចំពោះក្លិប។ 

ម្ចាស់ក្លិប Liverpool មានបំណងចង់ឲ្យលោក Klopp បន្តកិច្ចសន្យារយៈពេល ៦ឆ្នាំបន្តទៀតជាមួយនឹងទឹកប្រាក់ ៦០លានផោន។ ប៉ុន្តែលោក Klopp មិនទាន់សម្រេចចិត្តយ៉ាងណានោះទេ ពោលគឺលុយមិនអាចទិញទឹកចិត្តលោកបានទេ ដោយពេលនេះលោកកំពុងតែសម្រេចចិត្ត។ 

លោក Jurgen Klopp

នាអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅកាលពីឆ្នាំ ២០១៦ លោក Klopp និងក្រុមការងារគ្រូបង្វឹករបស់លោក បានចុះកិច្ចសន្យា ៦ឆ្នាំមានន័យថាលោកនឹងត្រូវដឹកនាំ Liverpool ដល់ឆ្នាំ ២០២២ គ្រាន់តែក្នុងនោះមានចែងថាលោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាកចេញមុនពេលកំណត់។

គួរបញ្ជាក់ផងដែរថា លោក Klopp បានដឹកនាំ Liverpool ឈ្នះពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន និងឈរចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Premier League៕ 

លោក Jurgen Klopp
លោក Jurgen Klopp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]