ភ្នំពេញ៖ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី ៦ ខែកក្កដា ពិធីសម្ពោធអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនិងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍នៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបត្រូវបានប្រារព្ធធ្វើឡើងនៅខាងមុខអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនៅក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ “កសាងសុបិន និងអនាគត”។ ឯកឧត្តមប៉ែនសុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អ្នកឧកញ៉ាពុងឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារួមជាមួយថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួមជាសក្ខីភាពក្នុងពិធីកាត់ខ្សែបូនិងសម្ពោធអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនេះ។ 

ពីធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប

នៅក្នុងសុន្ទរកថាលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានលើកឡើងថា៖

“អគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប គឺជាអគារការិយាល័យ ស្ដង់ដារលំដាប់ខ្ពស់របស់ប្រទេសកម្ពុជា ដែលមានការបណ្ដាក់ទុនសាងសង់ប្រមាណ៧០លានដុល្លារដែលមានទំហំសរុប២៤.៨00 ម៉ែត្រការ៉េ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងនាមជានិមិត្តសញ្ញាថ្មីនៃទីក្រុងអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបរួមបញ្ចូលមុខងារជាច្រើនដូចជាការិយាល័យ បដិសណ្ឋារកិច្ច សាលប្រជុំការិយាល័យលក់ និងមុខងារផ្សេងៗជាច្រើនទៀត។ អគារនេះមិនត្រឹមតែអនុវត្ដមុខងារជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប៉ុណ្ណោះទេតែថែមទាំងផ្តល់នូវទីតាំងដ៏ធំទូលំទូលាយសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផងដែរ។ លើសពីនេះទៅទៀត អគារពហុមុខងារ ព្រីនស៍ ហូល ឌីង គ្រុបបានផ្តល់នូវវេទិកាមួយសម្រាប់ធ្វើឲ្យប្រសើរឡើងនូវរូបភាពរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនិងសម្រាប់បង្ហាញពីវប្បធម៌របស់ក្រុមហ៊ុនផងដែរ។
លោក QIU GUOXING

អ្នកឧកញ៉ា ពុង ឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានថ្លែងក្នុងសុន្ទរកថា

“ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមិនត្រឹមតែផ្តល់នូវឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេតែថែមទាំងបានលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅប្រទេសកម្ពុជាផងដែរ។ ការបើកសម្ពោធនៃអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ជានិមិត្តសញ្ញានៃការបោះជំហានយ៉ាងរឹងមាំក្នុងដំណើរការកសាងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ និងជាស្នាដៃដ៏គួរឲ្យកត់សម្គាល់មួយរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប”។
អ្នកឧកញ៉ា ពុង ឃាវសែ

ឯកឧត្តម ប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានសម្តែងការកោតសរសើរ និងវាយតម្លៃយ៉ាងខ្ពស់អំពីសមិទ្ធផលនានារបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនិងធ្វើការអបអរសាទរ ចំពោះការបើកសម្ពោធនៃអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប។ឯកឧត្តមបានលើកឡើងនៅក្នុងសុន្ទរកថា៖

“ក្រោមក្របខណ្ឌ ខ្សែក្រវាត់មួយ ផ្លូវមួយរបស់ប្រទេសចិនការវិនិយោគរបស់ចិននៅប្រទេសកម្ពុជានិងភ្ញៀវបរទេសចិនមកកាន់កម្ពុជាស្ថិតនៅលំដាប់ទី១ ហើយសង្ឃឹមថានៅពេលអនាគត ក្រុមហ៊ុនចិនកាន់តែច្រើនថែមទៀតនឹងមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា”។
ឯកឧត្តម ប៉ែន សុផល

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឡើងថ្លែងសុន្ទរកថា៖

ប្តេជ្ញាយកសប្បុរសធម៌ជាចម្បង បង្កើតក្ដីស្រឡាញ់សម្រាប់មនុស្សគ្រប់រូប។ ក្នុងរយៈពេលបួនឆ្នាំកន្លងមក អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្តេជ្ញាចិត្តផ្ដល់ជាជំនួយក្នុងវិស័យសប្បុរសធម៌លើកកម្ពស់ទំនួលខុសត្រូវរបស់ក្រុមហ៊ុនដោយផ្តោតលើការឧបត្ថម្ភដល់កុមារគ្មានលទ្ធភាពបន្តការសិក្សា ជនពិការមនុស្សចាស់ការអភិវឌ្ឍទីក្រុងការអប់រំភាសាចិន ការការពារបរិស្ថាននិងវិស័យជាច្រើនផ្សេងទៀតដែលបានឧបត្ថម្ភជាថវិកាសរុបលើសពី ៦លានដុល្លារអាមេរិក និងជួយដល់ប្រជាពលរដ្ឋជាង១៥ ម៉ឺននាក់។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានសង្កត់ធ្ងន់ថា៖ 

“ក្នុងនាមជាស្ថាបនិកនៃសហគ្រាស លោកតែងតែយកសកម្មភាពសប្បុរសធម៌ជាកិច្ចចម្បង និងជឿងជាក់ថា មានសប្បុរស ទើបអាចទទួលបានភាពជោគជ័យ។ នៅពេលអនាគតយើងនឹងខិតខំដើម្បីសម្រេចឲ្យបាន សកម្មភាពសប្បុរសធម៌ជាសាធារណៈ (អនុញ្ញាតឲ្យប្រជាជនគ្រប់រូបចូលរួមក្នុងសកម្មភាពសប្បុរសធម៌)។ សកម្មភាពសប្បុរសធម៌ជាលក្ខណៈបំបែក (សកម្មភាពសប្បុរសធម៌ខ្នាតធំឬតូច) សកម្មភាពសប្បុរសធម៌មានការតាមដាន (អនុញ្ញាតសកម្មភាពសប្បុរសធម៌មានភស្តុតាងដែលអាចតាមដានបាន) សកម្មភាពសប្បុរសធម៌ជាលក្ខណៈបន្ត (ធ្វើឲ្យសកម្មភាពសប្បុរសធម៌មានភាពជានិរន្ត) ដើម្បីលើកកម្ពស់វឌ្ឍនភាព និងស្ថេរភាពសង្គម។”
ពីធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប

តាមប្រភពព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៥ មកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានវិនិយោគជាទឹកប្រាក់សរុបចំនួន២ពាន់លានដុល្លារអាមេរិកដោយមានផ្ទៃដីបម្រុងសរុបទំហំជាង១២០០ហិកតានិងក្រឡាផ្ទៃអភិវឌ្ឍសរុបប្រមាណ២០លានម៉ែត្រការ៉េហើយបានក្លាយទៅជាអ្នកអភិវឌ្ឍន៍ឈានមុខគេ និងជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកនាយកប្រតិបត្តិ LI MIN

លោក LI MIN នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងថ្លែងក្នុងសុន្ទរកថារបស់លោកថា៖ 

“ជាមួយនឹងទស្សនច្នៃប្រឌិត និងផលិតផលប្រកបដោយគុណភាព ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបតែងតែនាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គម្រោងដែលសាងសង់រួចរាល់ចំនួន ៨ គម្រោងកំពុងសាងសង់ចំនួន ៧ គម្រោងស្ថិតក្នុងផែនការចំនួន ៧ និងគម្រោងទិញបញ្ចូលចំនួន ២”។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ផងដែរលើវិស័យទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ ក្រុមហ៊ុន ដែលបង្កើតបានជាគំរូពាណិជ្ជកម្មដែលមានលក្ខណៈ “វិស័យអចលនទ្រព្យជំរុញការអភិវឌ្ឍវិស័យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធផ្តល់សេវាកម្មដល់វិស័យអចលនទ្រព្យ“ ដែលជាខ្សែសង្វាក់ផលិតកម្មនៃវិស័យអចលទ្រព្យ។

ដោយយករាជធានីភ្នំពេញជាតំបន់យុទ្ធសាស្ត្រស្នូល និងយកខេត្តព្រះសីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងពង្រីកវិសាលភាពអាជីវកម្មទៅកាន់ខេត្តក្រុងចំនួន ១៦ ទៀតដែលរួមមានខេត្តកំពត ខេត្តកែប និងខេត្តប៉ោយប៉េតជាដើម ដោយគ្រប់ដណ្តប់លើផ្ទៃដីចំនួន ៨០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ក្រុមហ៊ុននឹងចាក់ឬសទៅកាន់ប្រទេសចំនួន ៤ ឬ ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសម្រេចឲ្យបាននូវក្របខណ្ឌគុណវឌ្ឍិនៃការចុះបញ្ជីលើផ្សារមូលបត្រយ៉ាងតិចណាស់ ១០ ទៅ ២០ គម្រោងពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងគោលដៅអត្រានគរូបនីយកម្ម ៤០% នៃព្រះរាជាណាចក្រកម្ពុជា៕

ពីធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប
ពីធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប
អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប
អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]