អាមេរិក៖ តារាស្រីកូនមួយKylie Jenner ត្រូវបានអ្នក​គ្រប់​គ្នា​ដឹងថា នាងជា​កូន​ស្រី​ក្នុងគ្រួសារស្តុកស្តម្ភមួយ ហើយក្នុងពេលបច្ចុប្បន្ននេះ នាងក៏ត្រូវបានគេស្គាល់ថាជាសេដ្ឋីនីវ័យក្មេងមួយរូប។

ម្យ៉ាងវិញទៀតKylie Jenner ក៏ជាបុគ្គលម្នាក់ដែល ចូលចិត្តបង្អួតនៅភាពឡូយឆាយរបស់ខ្លួន តាមរយៈការលេងស្ទាយសម្លៀកបំពាក់ ស្ទីលតុបតែងខ្លួន ជាពិសេស តាមរយៈការផ្លាស់ប្តូរ ស៊េរីរថយន្តទំនើបៗ​ជាដើម។

កាលពីពេលថ្មីៗទៅនេះ នាងបានបង្ហោះវីដេអូមួយពី កូនស្រីរបស់នាងStormi និងរថយន្តម៉ាក Lamborghini មួយគ្រឿងដែលមានស្រោបដោយ Louis-Vuitton។ ហើយកាលពីពេលដែលទើបតែកន្លងហួសទៅ នេះក៏នាងបានបង្ហោះរូបមួយសន្លឹកទៀត​ដែលមានរថយន្តទំនើបៗ រហូតដល់ទៅ៦គ្រឿងក្នុងនោះមានដូចជា រថយន្តម៉ាកRange Rover ពីរគ្រឿង រថយន្តម៉ាក Porsche មួយគ្រឿង រថយន្តម៉ាក Lamborghini មួយគ្រឿង និង រថយន្តដែលនាងអង្គុយពីលើម៉ាក Ferrari ស៊េរីទំនើបមួយគ្រឿងទៀត។ 

ស្របជាមួយនឹងការបង្ហោះរូបមួយសន្លឹកនោះ ក៏បានធ្វើឲ្យមហាជនមួយ​ចំនួន​ចូលទៅបញ្ចេញមតិរិះគន់​ តាមរយៈComment ក្នុងInstagram របស់នាង។ អ្នកខ្លះបានអបអរសាទរដល់នាង ក៏ប៉ុន្តែអ្នកខ្លះបានលើកឡើង​ថា៖

«ពិភពលោកនេះពិតជាឆ្កួតពិតមែន។ មនុស្សមួយចំនួនចំណាយទិញ​ឡានតម្លៃខ្ទង់សែន ឬលានដុល្លារ ស្របពេលដែលមនុស្សមួយចំនួន គ្មានសូម្បីលុយសម្រាប់ទិញបាយ បង់ថ្លៃសាលា។ ប៉ុន្តែគ្មានអ្នកមានណាម្នាក់អើពើឡើយ»។

ហើយអ្នកខ្លះទៀត “ប្រជាជន២.៨ ប៊ីលាននាក់ ជិតពាក់កណ្តាលនៃប្រជាជនសរុបរបស់ពិភពលោក រស់នៅដោយរកចំណូលតិចជាង២ដុល្លារក្នុងមួយថ្ងៃ ហើយប្រជាជនមួយប៊ីលាននាក់ផ្សេងទៀត រស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់ ក៏ប៉ុន្តែអ្នកបែរជាបង្អួតអំពីឡានដ៏ស្រស់ស្អាតរបស់អ្នកទៅវិញ»។ និងអ្នកខ្លះទៀតបានបញ្ចេញមតិថា “អ្នកគួរតែប្រើលុយខ្លះរបស់អ្នកលើកម្មវិធីមនុស្សធម៌មិនមែនលើរថយន្តទេ” ។

គួរបញ្ជាក់ផងដែរថា​ នេះមិនមែនលើកទីមួយនោះទេ ដែលនាង ត្រូវហ្វេនរិះគន់ រឿងអួតរបស់ទ្រព្យ ហើយក៏អាចនិយាយបានថា វាសុំាសម្រាប់នាងទៅហើយ៕

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner និង​ស្វាមី
រូបភាពដែលនាងបង្ហោះក្នុងInstagram

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]