ភ្នំពេញ៖ បើនិយាយពីឈ្មោះ សុខ ធី (កាកា) បងប្អូនដែលតាមដានវិស័យកីឡាគុនខ្មែរច្បាស់ជាស្គាល់យ៉ាងច្បាស់នូវកូនសិស្សរបស់លោកគ្រូ សាន់ សៅយ៉ាន់រូបនេះ ដោយរូបគេគឺជាកីឡាករប្រដាល់ជួរមុខមួយរូបរបស់កម្ពុជា ដែលមានបោះសំឡេងខ្លាំងជាពិសេសនៅទឹកដីថៃតែម្ដង។

កីឡាករ សុខ ធី ហៅ កាកា

សុខ ធី បានបាត់មុខមួយរយៈពីសង្វៀននៅកម្ពុជា ក្រោយប្រកួតចាញ់ជើងខ្លាំងថៃ រ៉តថាំង នៅក្នុងកម្មវិធី One Championship។ ប៉ុន្តែកាលពីល្ងាចម្សិលមិញនេះគេបានបង្ហាញខ្លួនជាថ្មី នៅក្នុងកម្មវិធី Wurkz សង្វៀនគុនខ្មែររបស់ស្ថានីយ៍ទូរទ្សសន៍បានយ័នដោយ សុខ ធី បានប្រកួតឈ្នះកីឡាករថៃ ដកម៉ៃដេន ដោយផ្ដួលកីឡាករថៃដោយការទាត់បំបាក់ជើងក្រោម និងវ៉ៃកែងឲ្យសន្លប់ក្រោកមិនរួចនៅក្នុងទឹកទី ៤។ 

កីឡាករ សុខ ធី និងកីឡាករ ដកម៉ៃដេន (រូបភាព: Bayon & BTV Boxing)
ចង់ដឹងថា សុខ ធី ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]