កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ សមាជិកក្រុមចម្រៀងដ៏ល្បី BIGBANG លោក T.O.P បានបញ្ចប់កាតព្វកិច្ចហ្វឹកហាត់ទាហានរបស់ខ្លួន ដែលរូបលោកបានហ្វឹកហាត់ចាប់តាំងពីខែមករាឆ្នាំ ២០១៨ មកម្ល៉េះ។

យ៉ាងណាមិញ សម្រាប់ការបង្ហាញមុខជាផ្លូវការលើកដំបូង ក្រោយពីបញ្ចប់កាតព្វកិច្ចនេះ លោកT.O.P ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ដែលឈរនិងអង្គុយចាំរូបលោកយ៉ាងច្រើន។

លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ លោក T.O.P ក៏មិនទុករបស់អ្នកគាំទ្ររបស់ខ្លួនចោលដូចគ្នា ដោយរូបលោកបានដើរទៅចាប់ដៃអ្នកគាំទ្រខ្លួនម្តងម្នាក់ៗ ហើយថែមទាំងសម្រក់ទឹកភ្នែកថែមទៀត។

ទោះជាយ៉ាងណាក្កី ទាំងនេះបានបង្ហាញឲ្យអ្នកគាំទ្រឃើញថា លោកT.O.P ច្បាស់ជានឹកអ្នកគាំទ្រខ្លួនខ្លាំងណាស់ហើយ ព្រោះថារូបលោកក៏រំភើបចិត្តដល់ថ្នាក់សម្រក់ទឹកភ្នែក នៅពេលដែលឃើញអ្នកគាំទ្ររបស់ខ្លួនដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

T.O.P
T.O.P
T.O.P
T.O.P
T.O.P

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]