អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal នៅតែមានចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធរបស់ Crystal Palace កីឡាករ Wilfried Zaha ដោយថែមកីឡាករម្នាក់ក្នុងចំណោមកីឡាករបីរូបដើម្បីឲ្យ Crystal Palace ទម្លាក់តម្លៃខ្លួនខ្លះ។ 

កីឡាករ Wilfried Zaha

ខ្សែប្រយុទ្ធ Wilfried Zaha គឺជាគោលដៅចម្បងរបស់អ្នកចាត់ការទូទៅ Arsenal លោក Unai Emery ក្នុងការនាំចូលនាទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ។ Crystal Palace ត្រូវបានគេដឹងថាទាមទារយ៉ាងហោចណាស់ ៨០លានផោនសម្រាប់កីឡាករស្បែកខ្មៅរូបនេះ ដោយបានច្រានចោលសំណើ ៤០លានផោនរបស់ Arsenal កាលពីខែមុន។ 

កីឡាករ Wilfried Zaha

បើតាមសារព័ត៌មាន GOAL ក្លិបកាំភ្លើងធំ Arsenal បានដាក់ស្នើក្នុងការដោះដូរកីឡាករដើម្បីជាផ្នែកមួយនៃការទម្លាក់តម្លៃខ្លួន ដោយ Arsenal បានដាក់បីរូបក្នុងចំណោម Jenkinson, Calum Chambers និង Mohamed Elneny។ Crystal Palace ត្រូវបានគេដឹងថា ក៏មានការចាប់អារម្មណ៍ទៅលើខ្សែការពារ Jenkinson ផងដែរ។ ដូច្នេះមានន័យថាក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Arsenal អាចបន្ថែម Jenkinson ដើម្បីមានឱកាសយក Zaha បាន។

កីឡាករ Jenkinson

ប្រភព៖ Express

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]