ថៃ៖ តារាសម្តែងស្រីមុខដូចតុក្កតា នាងKwan Usamanee ដែលប្រិយមិត្តប្រាកដជាស្គាល់តារាស្រីរូបនេះច្បាស់ជាក់ជាមិនខាន ព្រោះនាងចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីអាយុ៧ឆ្នាំ ពោលគឺរហូតមកដល់សព្វថ្ងៃ មានរយៈពេល២៤ឆ្នាំហើយ។

តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ភាពល្បីល្បាញរបស់នាង​នៅតែដូចមុនដដែល ដូចជាគ្មានការថមថយឡើយ។ ម្យ៉ាងវិញទៀត​បើទោះបីជានាងមានព័ត៌មានអាស្រូវរឿងស្នេហាជាច្រើន ដែលផ្ទុះនៅក្នុងរង្វង់សិល្បៈក៏ដោយ ក៏នាងតែអាចរក្សាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពបានដដែល។

បើទោះបីជាមិនដែលជោគជ័យក្នុងរឿងស្នេហា ហើយទើបតែប្រកាសចែកផ្លូវគ្នាជាមួយមិត្តប្រុសកាលពីពេលថ្មីៗនេះក៏ពិតមែន។ ប៉ុន្តែសម្រស់ស្រស់ស្អាតប្រហែលKwanដែរ ច្បាស់ណាស់មិននៅទំនេរយូរទេ គឺតែងតែមានកម្លោះៗទាំងក្នុង និងក្រៅសិល្បៈតាមញ៉ែនាងមិនដាច់។

ដោយថ្មីៗនេះហ្វេនៗនាំគ្នាសង្ស័យថាKwan បានចាប់ផ្តើមស្នេហាជាមួយកម្លោះហាយសូម្នាក់មានឈ្មោះថា Barsth។ ប៉ុន្តែចំពោះរឿងនេះ តារាស្រីវ័យ៣១រូបនេះ​បានចេញមកបកស្រាយថា៖

«ពេលនេះខ្ញុំនៅទំនេរទេ ប៉ុន្តែខ្ញុំនៅតែមានអ្នកនិយាយគ្នាលេង និងមើលចិត្តគ្នាទៅវិញទៅមក តែមិនមែនលក្ខណៈបែបគូស្នេហ៍ទេ។ សម្រាប់រឿងខ្ញុំ និងBarsthវិញ ពួកយើងគ្រាន់តែជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ មិនមានអ្វីលើសពីនឹងទេ។

ទោះបីជារឿងស្នេហាកន្លងមកជួបរឿងបែបណាក៏ដោយ តែសម្រាប់ខ្ញុំនៅតែគិតថាស្នេហាជារឿងដែលស្រស់បំព្រងជានិច្ច។ណាមួយខ្ញុំមិនដែលបិទបេះដូងខ្លួនឯងទេ បើមានអ្នកមកធ្វើល្អជាមួយខ្ញុំ ខ្ញុំនឹងធ្វើល្អទៅគេវិញដូចគ្នា»។

ជាមួយគ្នានេះដែរKwanបានបន្ថែមទៀតថា ប្រសិនបើពេលនេះនាងមានគូស្នេហ៍ថ្មី ក៏មិនប្រញាប់ប្រកាសប្រាប់គ្រប់គ្នាជាសាធារណៈដូចស្នេហាមុនៗដែរ ព្រោះនាងចង់ឲ្យស្នេហាលើកនេះ មានភាពច្បាស់លាស់ និងប្រាកដប្រជា៕

Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
លោកBarsth
Kwan និង Barsth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]