ភ្នំពេញ៖ កាលពីម្សិលមិញនេះ ឌីជេជើងចាស់ដ៏មានប្រជាប្រិយភាពលោក ក្តិប បានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយរួបលោកបង្ហោះសារយ៉ាងវែងអន្លាយ រៀបរាប់អំពីស្ថានភាពកូនក្នុងផ្ទៃរបស់ប្រពន្ធខ្លួន ដែលខំជិះឡានតាំងពីខេត្តព្រះសីហនុ រហូតមកភ្នំពេញមកមន្ទីពេទ្យមួយកន្លែង ដើម្បីរង់ចាំសម្រាល ក៏ប៉ុន្តែបែរជាត្រូវដេកចាំទាំងបញ្ឈរភ្នែករហូតដល់ព្រឹក ដោយគ្មានបានលទ្ធផលអ្វីទាំងអស់។

លុះមិនបានប៉ុន្មានផង ស្រាប់តែលោកក្តឹប បង្ហោះសារយ៉ាងវែង រៀបរាប់អំពីស្ថានភាពកូនផ្ទៃប្រពន្ធខ្លួនម្តងទៀត ក៏ប៉ុន្តែលោកបែរជាអរគុណដល់ក្រុមគ្រូពេទ្យ ហើយថែមទាំងបន្ទោសខ្លួនឯងបែបនេះថា៖

សារលោកក្តិប

ទោះជាយ៉ាងណាក្តី ផ្អែកតាមការរៀបរាប់របស់ លោកក្តិប មហាជនពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង ព្រោះថាពេលនេះស្ថានភាពប្រពន្ធកូនរបស់លោក កំពុងតែរង់ចាំលទ្ធផលពីគ្រូពេទ្យ ឯចំណែកកូនរបស់លោក មានទម្ងន់ស្រាលពេក ដែលជាហេតុមិនអាចធ្វើការវះកាត់បាន។

យ៉ាងណាក្តី មហាជនក៏ដូចជាអ្នកគាំទ្ររបស់លោក បានបង្ហាញក្តីបារម្ភចំពោះរូបលោក និងប្រពន្ធកូនលោកយ៉ាងខ្លាំង ហើយពួកគេក៏បានជូនពរឲ្យប្រពន្ធឌីជេក្តិបសម្រាលកូនបានដោយជោគជ័យផងដែរ៕

សារលោកក្តិប
លោកក្តិប និងប្រពន្ធ
លោកក្តិប និងប្រពន្ធ
លោកក្តិប និងប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌីជេ ក្តិប