ចិន៖ រឿងរ៉ាវលែងលះ របស់ តារាសម្តែងស្រី Song Hye Kyo និងស្វាមីនាង Song Joong Ki ត្រូវបានក្លាយជាប្រធានបទក្តៅគគុកបំផុត ពាក់កណ្តាលឆ្នាំ២០១៩ ដែលរហូតមកទល់ពេលនេះ មនុស្សជាច្រើន នៅតែលើកមកនិយាយជានិច្ច មិនឈប់មិនឈរ។

ក្នុងនោះ ក្រោយមានរឿងនេះ បានកើតឡើងមកលើ Song Hye Kyo រួចមក នាងក៏បានសម្រាកនៅផ្ទះ មួយរយៈ ដោយប្រកាសផ្អាកផ្សព្វផ្សាយ ឬចេញមុខតាមកម្មវិធីនានា ព្រោះនាង មិនទាន់ត្រៀមចិត្តគ្រប់គ្រាន់ ក្នុងការងើបមកធ្វើការជាថ្មី ព្រោះរឿងលែងលះជារឿងធំបំផុត សម្រាប់ជីវិតនាង។

ប៉ុន្តែកាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញមុខជាថ្មី ដោយចូលរួមកម្មវិធីផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងម៉ាកមួយ នៅប្រទេសចិន។ ជាមួយគ្នានោះ នាងបានតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ស និងលេងស្ទីលសក់រួញតិចៗ តែធ្វើឲ្យគ្រប់គ្នា សម្លឹងមកមើលនាងមិនដាក់ភ្នែកនោះទេ។

ជាពិសេស​ បើក្រឡេកមើលទឹកមុខនាង ហាក់ដូចជា ព្យាយាមញញឹម​យ៉ាងដូច្នេះដែរ ដោយសារតែពេលនេះ បេះដូងរបស់នាង ស្ទើរតែខ្ទេចអស់ទៅហើយ តែនាង ត្រូវតែព្យាយាមសាងជីវិតថ្មី និងត្រូវរស់នៅម្នាក់ឯងជាថ្មី ចាប់ពីពេលនេះទៅ៕

តោះទៅមើលទឹកមុខនាង កាលពីម្សិលមិញទាំងអស់គ្នា៖

ទឹកមុខ Song Hye Ky កាលពីម្សិលមិញ
ទឹកមុខ Song Hye Ky កាលពីម្សិលមិញ
ទឹកមុខ Song Hye Ky កាលពីម្សិលមិញ
ទឹកមុខ Song Hye Ky កាលពីម្សិលមិញ
ទឹកមុខ Song Hye Ky កាលពីម្សិលមិញ
ទឹកមុខ Song Hye Ky កាលពីម្សិលមិញ
ទឹកមុខ Song Hye Ky កាលពីម្សិលមិញ
ទឹកមុខ Song Hye Ky កាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]