សៀមរាប៖ ពិតជាពិបាកមែនទេ ក្នុងការរៀបចំគម្រោងអាពាហ៍ពិពាហ៍របស់អ្នក? ចង់ឃើញថ្ងៃពិសេសរបស់អ្នកមានភាពស្រស់ស្អាត និងកាន់តែរីករាយមែនទេ? ផ្សារ ហេរីថេក បាននាំមកនូវកម្មវិធីដ៍ពិសេស និងដំបូងគេដែលមិនធ្លាប់មានពីមុនក្នុងខេត្តសៀមរាប នោះគឺ «ពិព័រណ៍អាពាហ៍ពិពាហ៍ ហេរីថេក ឬ Heritage Wedding Fair» នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១២-១៤ ខែ កក្កដា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ នៅផ្សារ ហេរីថេក ជាន់ B1។

ពិព័រណ៍អាពាហ៍ពិពាហ៍ ហេរីថេក (The Heritage Wedding Fair)

កម្មវិធីនេះមានការចូលរួមតាំងបង្ហាញពីផលិតផល និងសេវាកម្មអាពាហ៍ពិពាហ៍ដែលផ្តល់ជាជម្រើស និងភាពងាយស្រួលក្នុងការរៀបចំគំរោងអាពាហ៍ពិពាហ៍ ក៏ដូចជាការប៉ាន់តម្លៃជាមុននៃការចំណាយសម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក។
មិនតែប៉ុណ្ណោះលោកអ្នក នឹងទទួលបានភាពរីករាយជាមួយការផ្តល់ជូនពិសេសៗ ដូចជា៖
• ឱកាសទទួលបានប័ណ្ឌទឹកប្រាក់សម្រាប់ការញុំាអាហារក្នុងបណ្ណាហាងនៅផ្សារ ហេរីថេកជាច្រើនរង្វាន់
• ភ្លក់អាហារពិសេសៗ ឆ្ងាញ់ៗ ពីភោជនីយដ្ឋាន ស្វាយមាស
• ទស្សនាការដាក់បង្ហាញ និងភ្លក់នំខេកអាពាហ៍ពិពាហ៍ ពីហាងនំបុ័ង ផ្សារលើ
• ទទួលបានការបញ្ចុះតម្លៃពិសេសពីសំអាងការ និងហាងកាត់ដេរសម្លៀកបំពាក់ ហេងហេង អង្គរ និងបូភ័ណ្ឌ
• ទទួលបានការបញ្ចុះតម្លៃពិសេសពីហាងផ្កា បុប្ផាសុភមង្គល ផ្កាស្រស់ និងវាំងនន
• ទទួលបានព័ត៌មានពីកញ្ចប់ក្រេបទឹកឃ្មុំពីសណ្ឋាគារ Le Meridien Angkor
• ទទួលបានការផាត់មុខ Free ពីអ្នកជំនាញ Revlon Cambodia
• ទស្សនាការសម្តែងរបាំប្រចាំខេត្តសៀមរាប ដ៏មានទេពកោសល្យ ដោយក្រុមអប្សរា ដារ៉ាវិចិត្រ

ប្រូម៉ូសិនពិសេសពីសំអាងការ និងហាងកាត់ដេរ
ប្រូម៉ូសិនពិសេសពីភោជនីយដ្ឋាន ស្វាយមាស
ប្រូម៉ូសិនពិសេសពីហាងផ្កា
ប្រូម៉ូសិនពិសេសពីសំអាងការ
ប្រូម៉ូសិនពិសេសពីហាងនំខេក

កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងមានឱកាសបានជួបផ្ទាល់ ក៏ដូចជាថតរូបជាមួយអាយដលទាំង៣រូប រួមជាមួយកម្មវិធីពិសេសៗដូចជា៖
- ថ្ងៃទី ១២ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាច ៖ ការសម្តែងរបាំ និងជួបផ្ទាល់ជាមួយកញ្ញា ផេន ខេក។
- ថ្ងៃទី ១៣ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាច៖ ការបង្ហាញម៉ូតសំលៀកបំពាក់អាពាហ៍ពិពាហ៍ពីសំអាងការ ហេងហេងអង្គរដោយតារាសម្តែងល្បីៗ និងជួបផ្ទាល់ជាមួយកញ្ញា សុភ័ក្រ កុសុម៉ា ថែមទាំងមានឱកាសទទួលបានរង្វាន់ជាច្រើនផងដែរ។
- ថ្ងៃទី ១៤ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាច៖ ការបង្ហាញម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពីសំអាងការ ហេងហេងអង្គរ ដោយតារាសម្តែងល្បីៗ និងជួបផ្ទាល់ជាមួយកញ្ញា រ៉ូលីន។

អាយដលទាំង ៣ រូប
ការបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពីតារាទាំង៣រូប

កុំភ្លេចណា៎ ចូលរួមដោយសេរី នៅថ្ងៃទី ១២-១៤ ខែកក្កដា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ នៅផ្សារ ហេរីថេក ជាន់ B1។

ផ្សារ ហេរីថេក មានទីតាំងចំកណ្ដាលក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ ៦ ចំងាយប្រមាណ ១០០ ម៉ែត្រ ពីព្រះរាជដំណាក់។ សម្រាប់ព័ត៌មានផ្សេងៗ សូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ (855) 063 968 077 ឬចូលទៅកាន់ទំព័រ Facebook និង Instagram ផ្លូវការរបស់ផ្សារហេរីថេក៕

ផ្សារ ហេរីថេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]