ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស នោះគឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលទើបតែបានរៀបអាពាហ៍ពិពាហ៍កាលពីថ្មីៗកន្លងទៅនេះ និងថែមទាំងមានដំណើរក្រេបទឹកឃ្មុំទៅកាន់ប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នកគាំទ្រ។

យ៉ាងណាមិញ បន្ទាប់ពីដំណើរកម្សាន្តរយៈពេលយូររបស់អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីនោះ ពេលនេះនាងក៏បានវិលត្រលប់មកបន្តការងារសិល្បៈរបស់នាងវិញផងដែរ។ ប៉ុន្តែអ្វីដែលរាងប្លែកបន្តិចនោះ គឺថានាងក៏បានលេងម៉ូតសក់ខ្លី (កាត់សក់) យ៉ាងស្រស់ស្អាត រហូតធ្វើឲ្យប្រិយមិត្តជាច្រើន បានលាន់មាត់សសើរពីភាពស្អាតប្លែករបស់នាង។

ដោយឡែក កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម ក៏មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរ ក្រោយពេលឃើញ អ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាស៊ែររូបភាពរបស់អ្នកនាង ឱក សុគន្ធកញ្ញា គ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណីរបស់ជនជាតិកូរ៉េខាងត្បូង ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង ជាហេតុរឹតតែធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែកួចចិត្តស្រលាញ់ និងសរសើរពីសម្រស់នាងទ្វេដង។

គួរឲ្យដឹងផងដែរថា រូបភាពប៉ុន្មានសន្លឹករបស់អ្នកនាង ឱក សុគន្ធកញ្ញា នេះដែរ គឺគ្រាន់តែជាការថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយតែប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម៖ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា