WARNING: VIDEO MAY UPSET YOU

ចិន៖ មហាជនបានផ្ទុះកំហឹង និងរិះគន់យ៉ាងចាស់ដៃ ទាក់ទិនទៅនឹងអ្នកមើលថែទាំមនុស្សម្នាក់ បានយកខ្សែចង.ក លោកយាយចំណាស់ម្នាក់ជាប់ទៅនឹងដើមឈើ។

បើយោងតាមប្រភពបានឱ្យដឹងថា មូលហេតុដែលអ្នកមើលថែទាំរូបនេះធ្វើបែបនេះ ព្រោះតែនាងប្រញាប់ត្រូវទៅដោះស្រាយបញ្ហាគ្រួសាររបស់នាងជាបន្ទាន់។

ភ្លាមៗនោះ អ្នកដំណើរនៅទីនោះ​​​​ ក៏បានឃើញសកម្មភាពដ៏ឃោរឃៅបែបនេះ ក៏បានស្រែកឱ្យនាងឱ្យយកខ្សែនោះចេញភ្លាម។ ហើយអ្នកមើលថែទាំមនុស្សចាស់រូបនេះ ក៏បានតបវិញថា វាគ្មានបញ្ហាធំដុំអីទេ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងទីក្រុងប៉េកាំង។

ដោយឡែក ចំពោះស្ថានភាពរបស់លោកយាយម្នាក់នោះវិញ មើលទៅគាត់ពិតជាមិនអាចនិយាយបានស្រួលបួលនោះទេ។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយមក អ្នកមើលថែទាំរូបនេះក៏បានស្រាយចំណងចេញពី.ក របស់លោកយាយរងគ្រោះ រួចក៏រុញគាត់ទៅបាត់។

យ៉ាងណាមិញ វីដេអូនេះបានល្បីពេញបណ្តាញសង្គមចិន។ ហើយបច្ចុប្បន្នប៉ូលិសក៏កំពុងតែស៊ើបអង្កេតទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]