ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត បានបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍សំណព្វចិត្តរបស់ខ្លួននោះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេទាំងពីរ កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែងទាំងយប់ ក្នុងរាជធានីភ្នំពេញ។ 

បើផ្អែកទៅលើការបង្ហោះនោះផងដែរ លោក ងួន ចាន់ដេវីត ដែលជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ ពុំបានបញ្ជាក់ឲ្យដឹងទេថា កញ្ញា ទេព បូព្រឹក្ស កំពុងតែមានជំងឺអ្វីនោះទេ។ ប៉ុន្តែបើមើលទៅទឹកមុខរបស់លោកវិញ គឺហាក់បង្ហាញពីការព្រួយបារម្ភទៅកាន់គូស្នេហ៍សំណព្វចិត្តរូបនេះជាខ្លាំង។ 

យ៉ាងណាមិញ ក៏មានបណ្ដាអ្នកគាំទ្ររបស់ កញ្ញា ទេព បូព្រឹក្ស មួយចំនួនខ្លះ ក៏បានបញ្ចេញមតិ (Comment) បែបលេងសើចឌឺដងឲ្យពួកគេថា មកពីលេងហ្គេមដាច់យប់ពេកទើបចូលពេទ្យចឹង។

ប៉ុន្តែមិនថាយ៉ាងណា គ្រប់គ្នាក៏បានជូនពរឲ្យនាង ឆាប់បានជាសះស្បើយពីជំងឺវិញផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស កំពុងតែទទួលការពិនិត្យ
ទេព បូព្រឹក្ស កំពុងតែទទួលការពិនិត្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត