មីយ៉ាន់ម៉ា៖ មួយរយៈនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងអីុនស្ដាក្រាម មានមិត្តនារីៗជាច្រើន បានចែករំលែកបន្តនូវរូបភាពរបស់បុរសដ៏ខ្ពស់សង្ហាមួយរូប ដែលមានស្ទាយ៍សក់វែង អមដោយមុខមាត់ស្រស់ស្អាត និងសាច់ដំុធំៗ គួរឲ្យទាក់ទាញទៀតនោះ ជាហេតុធ្វើឲ្យមិត្តៗនារីឃើញហើយ ជ្រួលជ្រើមគ្រប់ៗគ្នាតែម្ដង។
តាមពិតទៅ បុរសម្នាក់នោះ មានឈ្មោះថា Paing Takhon ជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញប្រចាំប្រទេសមីយ៉ាន់ម៉ា។ សព្វថ្ងៃនេះ Paing Takhon មានអាយុទើបតែ២៣ឆ្នាំប៉ុណ្ណោះ មានកម្ពស់ខ្ពស់ស្រឡះ រហូតដល់ទៅ ១,៧៧ម៉ែត្រ ដែលសក្តិសមបំផុតក្នុងអាជីពជាតារាម៉ូដែលបែបនេះ។
លើសពីនេះ ក្រៅពីអាជីពក្នុងសិល្បៈ តារាប្រុសមីយ៉ាន់ម៉ារូបនេះ ក៏មានមុខជំនួញក្នុងដៃ ជាថៅកែផលិតផលថែរក្សាសម្រស់ទៀតផង។ ម៉្យាងទៀត ដំបូងឡើយ Paing Takhon មានស្ទាយ៍សក់ខ្លី ដូចតារាប្រុសដទៃទៀតដែរ ប៉ុន្តែដោយសារតែ ចង់ផ្លាស់ប្ដូរចំណីអារម្មណ៍ និងមានអ្វីដែលប្លែក ចែកជូនទស្សនិកជនទើបរូបគេសម្រេចលេងស្ទាយ៍ទុកសក់វែងបែបនេះតែម្ដងទៅ។
យ៉ាងណាមិញ ក្រោយពីបានផ្លាស់ប្ដូរ ម៉ូតសក់វែងបែបនេះ Paing Takhon កាន់តែទទួលបានការចាប់អារម្មណ៍ ពីមហាជនគ្រប់មជ្ឈដ្ឋាន និងឆាបយកបេះដូងរបស់អ្នកគាំទ្រនារីៗមិនតិចនាក់ទេ។
បើក្រឡេកទៅមើល ផេកហ្វេសប៊ុករបស់ Paing Takhon មានអ្នកគាំទ្របានចុច Like រហូតដល់ទៅ ១លាននាក់ជាង ជាពិសេស រាល់រូបភាពដែលតារាប្រុសរូបនេះបានបង្ហោះ មានការចុច Like និងចែករំលែកតគ្នា យ៉ាងច្រើនផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]