ថៃ៖ តារាសម្តែងស្រីវ័យក្មេង ដែលទើបតែមានអាយុ ១៥ ឆ្នាំ Ally Nitibhon បានក្លាយទៅជាតារាមួយដួងកំពុងរះត្រចះត្រចង់ និងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការសម្តែងរឿង «បងប្រុសកំពូលកូរ» កាលពីពេលកន្លងទៅនេះ។

ឆ្លងតាមការសម្តែងរឿងនេះ Ally Nitibhon ក៏ត្រូវបានអ្នកគាំទ្រជាច្រើននិយាយថា នាងមានមុខមាត់ស្រដៀងគ្នាទៅនឹងកំពូលតារាសម្តែងស្រី Yaya Urassaya ថែមទៀតផង ហេតុដូច្នេះហើយទើបអ្នកដឹកនាំរឿងបានសម្រេចចិត្តជ្រើសរើសនាងមកសម្តែងជាតួកញ្ញា Yaya Urassaya កាលពីនៅក្មេង ដោយនាពេលនោះ គឺបានទទួលប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។

ជាក់ស្តែង មកដល់បច្ចុប្បន្នតារាស្រីវ័យក្មេងរូបនេះ មិនត្រឹមតែមានសមត្ថភាពខ្ពស់នៅក្នុងការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែបើក្រឡេកទៅមើលពីរូបសម្រស់របស់នាងវិញ ក៏មិនចាញ់តារាវ័យស្រករគ្នាប៉ុន្មានដែរ ហើយកាន់តែធំពេញរូបពេញរាងគឺរឹតតែគួរឱ្យស្រលាញ់ខ្លាំងតែម្តង។

ប៉ុន្តែកាលពីពេលមុននេះ Ally Nitibhon ក៏ត្រូវបានទស្សនិកជនមួយចំនួនតូចនាំគ្នារិះគន់នាងថា ខំប្រឹងចម្លងស្ទាយ៍តាមកញ្ញា Yaya Urassaya ជ្រុល រហូតគ្មានស្ទាយ៍ជារបស់ខ្លួនឯងសោះ។ តែទោះបីជាយ៉ាងនេះក្តី នាងក៏នៅតែទទួលបាននូវការកោតសរសើរពីស្នាដៃក្នុងសិល្បៈ នៃការសម្តែងកន្លងមកជាហូរហែផងដែរ។​

គួរឱ្យដឹងផងដែរ Ally Nitibhon គឺជាកូនរបស់តារាសម្តែងជើងចាស់លោក Amarin Nitipon វ័យ ៥០ ឆ្នាំ និងអ្នកម្តាយរបស់នាងក៏ជាតារាសម្តែង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដែរ ដោយបានទទួលស្គាល់ពីទស្សនិកជនទូទៅកាលពីជាង ៣០ឆ្នាំមុន៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា​៖ 

គ្រួសាររបស់ Ally Nitibhon
Ally Nitibhon និងឪពុក
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon
Ally Nitibhon ក្នុងរឿង «បងប្រុសកំពូលកូរ»
Ally Nitibhon ក្នុងរឿង «បងប្រុសកំពូលកូរ»
Ally Nitibhon ក្នុងរឿង «បងប្រុសកំពូលកូរ»
Ally Nitibhon បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]