វាពិតជារឿង ដ៏គួរអោយស្ងប់ស្ងែង ណាស់ សំរាប់តារាសំដែងស្រី ដែលបានទទួលតំណែង ជាតួឯកក្នុងរឿង ទាំងឡាយ ដែលដឹកនាំសំដែង ដោយ លោក ស្តេហ្វិន ចូ (ទិន ហ្វី) ព្រោះថា រឿងនីមួយៗ របស់ លោក ទិន ហ្វី តែងរមែង ទទួលបាន នូវ ការកោតសរសើរ ថាមានភាព ប៉ិនប្រសប់ ទាំងឈុតឆាក កាយវិការ ពាក្យសំដី កំប្លុកកំប្លែង ដែលធ្វើអោយអ្នក ទស្សនា មិនជិនណាយ។

យ៉ាងណាមិញ តារាស្រីតៃវ៉ាន់ គឺនាង ស៊ូ ឈី ដែលត្រូវបានគេ ចាត់ទុកថា ជាតារាស្រីដ៏សែនសិចស៊ី និងមានផ្ទៃមុខ គួរអោយក្នាញ់នោះ បានចុះកិច្ចសន្យា ធ្វើជា តួឯក នៅក្នុងរឿង Journey To The West (ខ្មែរយើងនិយមហៅថា រឿង ថាំងចេង ធ្វើដំណើរទៅចំលងធម៌) ដែលដឹកនាំសំដែងដោយ ទិន ហ្វីដោយផ្ទាល់។ នៅក្នុងរឿងនេះ តារាស្រីសិចស៊ី ស៊ូ ឈី ត្រូវ បាន តំរូវអោយ តែងខ្លួន ប្រឡាក់ប្រឡូក ដោយ លាបដី ផេះ ជាការតុបតែងមុខ ហើយមិនចាំបាច់ ធ្វើម៉ូតសក់អ្វីច្រើនឡើយ។ ស៊ូ ឈី សង្ឃឹមថា រឿងថ្មីនេះ នឹងទទួលបាននូវ ការគាំទ្រ ពីសំណាក់ទស្សនិកជន ជាក់ជាមិនខាន។

តើប្រិយមិត្តចង់ទស្សនារឿងថ្មីរបស់ ទិន ហ្វីនេះដែររឺទេ?











ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]