ភ្នំពេញ៖ ទីបំផុតកម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ «X-Factor Cambodia» នឹងចាប់ផ្តើមធ្វើការចាក់ផ្សាយដំបូងបំផុត គឺវគ្គ Judge Audition សប្តាហ៍ទី១ ហើយ នៅថ្ងៃអាទិត្យសប្តាហ៍នេះ គឺថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

ហើយអ្វីដែលកាន់តែកន្រ្តាក់អារម្មណ៍ទស្សនិកជនឲ្យកាន់តែពុះកញ្រ្ជោលចំពោះកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយនេះនោះ គឺបានប្រមូលផ្តុំគណៈកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ៤ រូប ៤ រសជាតិផ្សេងគ្នា គឺមានលោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ វត្តមានកំពូលតារាចម្រៀងទាំង ៤ សម្រាប់កម្មវិធីថ្មីមួយនេះ ពិតធ្វើឲ្យទស្សនិកជនរំភើបរំជើបរំជួលមិនស្ទើរទេ។

រង់ចាំទស្សនាកុំខនខាននៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ នេះវេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ កម្មវិធីប្រលងចម្រៀងដ៏ល្បីរន្ទឺនេះដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និងទឹកបរិសុទ្ធកម្ពុជា៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]