ភ្នំពេញ៖ សូមចូលរួមរីករាយជាមួយអតិថិជន ដែលមានសំណាងកាលពីសប្តាហ៍ទី ១ ហើយនេះគឺជាសប្តាហ៍ទី២ ហើយដែលក្រុមហ៊ុន សាមសុង បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំក្នុងឱកាសកម្មវិធីប្រូម៉ូសិន «មហាសំណាង មហារង្វាន់» សម្រាប់រាល់ការជាវទូស្សន៍ សាមសុង គ្រប់ម៉ូឌែល។

ក្នុងពេលប្រគល់រង្វាន់ជូនដល់អ្នកឈ្នះលោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិករបស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖

«ក្នុងឱកាសប្រគល់រង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 និងទូរទស្សន៍ សាមសុង 55” ជូនអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី១ ហើយក៏បានធ្វើការថ្លែងអំណរគុណដល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន និងអាជីវករទាំងអស់ចំពោះផលិតផល សាមសុង ហើយក្រុមហ៊ុនក៏នឹងសន្យាបន្តផ្តល់ជូននូវផលប្រយោជន៍ផ្សេងៗ និងភាពរីករាយក្នុងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី២នេះផងដែរ»។

ជាក់ស្តែងក្រោយពីការចាប់រង្វាន់ ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ខ្លួនរួចមកក្រុមហ៊ុន សាមសុង ក៏បានរកឃើញអ្នកឈ្នះចំនួន ១២ រូប ហើយខាងក្រោមនេះគឺជាតារាងឈ្មោះអតិថិជនទាំងអស់ដែលបានឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសប្រចាំឆ្នាំពីទូរទស្សន៍ សាមសុង ៖

ឈ្មោះអ្នកឈ្នះរង្វាន់

សម្រាប់អតិថិជនដែលបានជាវហើយតែពុំទាន់បានឈ្នះនៅឡើយ សូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត។ ដោយឡែកអតិថិជនដែលមិនទាន់បានជាវទូរទស្សន៍ សាមសុង ទាំងអស់ក៏សូមរួសរាន់ជាវឥឡូនេះ និងកុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញ ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំឆ្នាំដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង។ ដូច្នេះនៅចាំអីទៀត? រង្វាន់ធំៗជាច្រើនទៀតកំពុងរង់ចាំលោកអ្នក។

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link
(https://www.facebook.com/SamsungCambodia/ )
ឬទាក់ទងមកកាន់ 1800-203232៕

អ្នកឈ្នះរង្វាន់ទូរស័ព្ទសាមសុង
អ្នកឈ្នះរង្វាន់ពីកម្មវិធី «មហាសំណាង មហារង្វាន់»
ឈ្មោះអ្នកឈ្នះរង្វាន់ពីកម្មវិធី «មហាសំណាង មហារង្វាន់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]