ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៩ ចាងហ្វាងផលិតកម្មមហាហង្ស និងដៃគូសហការ បានប្រកាសឱ្យដឹងនៅក្នុងសន្និសីទកាសែតថា តារាខ្មែរ និងតារាថៃ នឹងបើកការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពទ្រង់ទ្រាយធំមួយ នៅថ្ងៃទី២៩ សីហា នេះ ដើម្បីប្រមូលថវិកាលក់សប្បុរសធម៌ ទៅទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង។ កម្មវិធីនេះ ក៏នឹងមានការប្រកួតរវាងក្រុមបាល់ទាត់ល្បីឈ្មោះមួយរបស់ថៃ ជាមួយនឹងក្រុមបឹងកេតរបស់កម្ពុជា ដែលជាប្រកួតមិត្តភាពទ្រង់ទ្រាយផ្លូវការផងដែរ។

លោក អុិន សុភិន ប្រធានក្រុមបាល់ទាត់មហាហង្សអលស្តា បានអះអាងថា ដោយមានការសហការពីក្រុមហ៑ុន Thai Once Co.,Ltd ដែលមានក្លឹបបាល់ទាត់ Once United ភាគីថៃ និងភាគីកម្ពុជា រួមមានផលិតកម្មមហាហង្ស និងក្លឹបបាល់ទាត់ល្បីឈ្មោះរបស់កម្ពុជា ទើបលោក និងភាគីថៃសម្រេចបើកការប្រកួតបាល់ទាត់មិត្តភាពធំមួយ ដោយក្រុមបាល់ទាត់អាជីពរបស់ថៃ និងក្រុមបឹងកេត ដែលមានកីឡាករ ចាន់ វឌ្ឃនាកា និងកីឡាករ លី វ៉ាហេទ ជាដើមចូលលេងផង ប្រកួតគ្នានៅថ្ងៃទី២៩ សីហា ខាងមុខ។ 

ក្រៅពីការប្រកួតនោះ ក៏មានការប្រកួតមិត្តភាពរវាងក្រុមតារាសិល្បៈរបស់ផលិតកម្មមហាហង្ស និងតារាសិល្បៈតំណាងប្រទេសថៃ អមដោយការសម្ដែងសិល្បៈនៅលើទីលាននោះផងដែរ។ លោកថាកម្មវិធីនេះ នឹងមានតារានៃប្រទេសទាំងពីរចូលរួមជាច្រើននាក់ ប៉ុន្តែមិនទាន់បញ្ជាក់ថារួមមានតារាណាខ្លះនោះទេ ក្នុងពេលដែលលោករំពឹងថា តារារបស់កម្ពុជា និងហ្វេនគាំទ្រនឹងចូលរួមកុះករ។

លោក Sak Chanbotum តំណាង All Stars Charity Soccer Match និងជាទីប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត្យ ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃគណមហានិកាយ បានអះអាងថា ថវិកាដែលបានពីកម្មវិធីប្រកួតមិត្តភាពនេះ នឹងប្រើប្រាស់សម្រាប់មូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដើម្បីអោយមន្ទីរពេទ្យកុមារមួយនេះ មានលទ្ធភាពបន្តសកម្មភាពក្នុងព្យាបាលកុមារនៅកម្ពុជា ទាំង ៥ ទីតាំង៕

ទស្សនារូបភាពខាងក្រោម៖ 

កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ
កម្មវិធីសន្និសីទរវាងខ្មែរ-ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]