ស្រឡាញ់មនុស្សម្នាក់ យើងប្រាកដជាស្រឡាញ់គេចេញពីចិត្ត ដូច្នេះកុំចេះតែគិត ឬស្ដាប់នរណាម្នាក់ផ្ដេសផ្ដាសច្រើនពេក។

មនុស្សម្នាក់ៗ មិនអាចល្អគ្រប់ដប់ ក៏រឹតតែមិនអាចល្អជាមួយមនុស្សគ្រប់រូបនោះដែរ ប៉ុន្តែមនុស្សដែលយើងស្រឡាញ់ ជឿថាគេពិតជាល្អ ហើយមានតម្លៃបំផុតសម្រាប់យើង។ ទោះអ្នកណាថាគេជាមនុស្សបែបណា ទោះអ្នកណាថាគេជាមនុស្សមិនល្អយ៉ាងណា តែគេនៅតែល្អជានិច្ចសម្រាប់យើង។

គ្មានទេមនុស្សល្អឥតខ្ចោះ ក៏គ្មានដែរមនុស្សដែលល្អគ្រប់យ៉ាង តែសំខាន់ មនុស្សដែលយើងស្រឡាញ់គេល្អ គេមានតម្លៃ គេអាចធ្វើអ្វីៗគ្រប់យ៉ាងបានដើម្បីយើង។ ត្រូវចាំថា អ្នកដទៃ គេមិនដែលមើលឃើញពីសេចក្ដីល្អរបស់យើង ឬរបស់មនុស្សដែលយើងស្រឡាញ់ទេ មានតែយើងខ្លួនឯងទេដែលដឹងច្បាស់ ព្រោះភាពល្អ ស្មោះត្រង់ ម្នាក់នោះ គេផ្ដល់ឱ្យយើងតែម្នាក់គត់។

វាប្រៀបដូចជាយើងខ្លួនឯង ក៏មិនអាចធ្វើល្អបំផុត ទៅកាន់មនុស្សគ្រប់គ្នាបានដែរ ប៉ុន្តែ សម្រាប់មនុស្សដែលយើងស្រឡាញ់ យើងប្រាកដជាអាចលះបង់បានគ្រប់យ៉ាងដើម្បីគេ យើងប្រាកដជាធ្វើគ្រប់យ៉ាងឱ្យល្អបំផុតដើម្បីមនុស្សដែលយើងស្រឡាញ់៕

ខ្មែរឡូតរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]