(កំពង់ចាម)៖ អនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងចុះធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាប មុខសញ្ញាមានដីកា និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចបន្ទប់ជួលលេខ៨ ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់។

ជនសង្ស័យទី១៖ឈ្មោះ សន សារ៉ា អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ រៀម បញ្ញា អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ស្រេង ប្រុសធំ អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ឌាន វិដាន អាយុ៣៥ឆ្នាំ, ទី៥៖ឈ្មោះ រ៉ូន ណាស៊ីម អាយុ៣៥ឆ្នាំ, ទី៦៖ឈ្មោះ ហ៊ត គង់ អាយុ៤១ឆ្នាំ, ទី៧៖ឈ្មោះ រស់ រ៉េត អាយុ២៤ឆ្នាំ, ទី៨៖ឈ្មោះ យាន ធិនចិន អាយុ១៩ឆ្នាំ និងទី៩៖ឈ្មោះ សាន ផានិត អាយុ២២ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន១៩កញ្ចប់, ទូរស័ព្ទដៃចំនួន០៨គ្រឿង, ម៉ូតូ០៤គ្រឿង និងសម្ភារវិចខ្ចប់ឧបករណ៍សេពមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]