រាជធានីភ្នំពេញ ៖ ថ្ងៃទី១៤ កុម្ភៈ ឬហៅថា ទិវានៃក្តីស្រឡាញ់ គឺជាថ្ងៃមួយដែលមនុស្សជាច្រើននៅ ទូទាំងពិភពលោកប្រារព្ធពិធីនេះ ឡើងជារៀងរាល់ឆ្នាំ ។ នៅថ្ងៃនោះដែរគេសង្កេតឃើញថា ក្រុមយុវវ័យជាច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបានជាវវត្ថុអនុស្សាវរីយ៍ ឬកន្ត្រកផ្កា បាច់ផ្កាល្អៗជូនទៅដល់ឪពុកម្តាយ មិត្តភក្តិ បងប្អូន ដើម្បីបង្ហាញពីការដឹងគុណ និងសេចក្តី ស្រឡាញ់របស់ពួកគេ ។ ចំណែកតារាល្បីប្រចាំព្រះរាជា ណាចក្រកម្ពុជាចំនួន២រូបបានលើក អំពីទិវានៃក្តីស្រឡាញ់ថា តើទិវានេះមានអត្ថន័យដូចម្តេច ខ្លះចំពោះពួកគ និងធ្វើយ៉ាងណាឲ្យមាន ភាពស្រស់ស្អាត ។

តារាចម្រៀងកំពុងពេញ និយមប្រចាំព្រះរាជាណាចក្រកម្ពុជាលោកឆន សុវណ្ណរាជ និងពិធីការិនីកម្មវិធីព័ត៌មានថ្ងៃថ្មី របស់ស្ថានីយទូរទស្សន៍ស៊ី ធី អិន កញ្ញាសាមេនតា បានបង្ហាញពីមតិយោបល់ផ្ទាល់ខ្លួនអំពីទិវានៃក្តីស្រឡាញ់នៅថ្ងៃទី១៤ កុម្ភៈថា មិនមែនជាថ្ងៃដែលបង្ហាញពីក្តីស្រឡាញ់រវាងគូសង្សារទេ ប៉ុន្តែជាថ្ងៃមួយសម្រាប់បង្ហាញពីក្តីស្រឡាញ់ដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងមនុស្សពិសេសរបស់ខ្លួន ។លោកឆន សុវណ្ណរាជ មានប្រសាសន៍ថា «សម្រាប់ទិវានៃក្តីស្រឡាញ់នេះ មិនមែនបញ្ជាក់ទៅលើស្នេហារបស់បុរស និងស្រ្តីតែមួយមុខនោះទេ ប៉ុន្តែវាជាថ្ងៃមួយដែលបង្ហាញពីសេចក្តីស្រឡាញ់រវាង ឪពុកម្តាយ និងកូន មិត្តភក្តិ បងប្អូន ឬមនុស្សដែលខ្លួនស្រឡាញ់ »។

លោកបន្តថា «ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤កុម្ភៈឬទិវានៃក្តីស្រឡាញ់នេះភាគច្រើនលោកមានពេលវេលាតែថ្ងៃត្រង់ប៉ុណ្ណោះសម្រាប់ជួបជុំជាមួយបងប្អូន ឪពុកម្តាយ ឬមិត្តភក្តិរបស់ខ្លួន ។ សម្រាប់ពេលល្ងាចវិញ លោកត្រូវច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តី ឬនៅតាមពិធីជប់លៀងផ្សេងៗ ដែលរៀបចំឡើងចំថ្ងៃនោះ» ។មនុស្សគ្រប់រូបមានរបៀបពិសេសផ្ទាល់ខ្លួនក្នុងការប្រារព្ធទិវានៃក្តីស្រលាញ់របស់ពួកគេ ក្នុងនោះក៏មានមនុស្សមួយចំនួនជូនជាវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមកនៅក្នុងឱកាសនោះផងដែរ ហើយក្នុងនាមលោកជាអ្នកតំណាងផលិតផលVaseline Men លោកសូមណែនាំដល់មិត្តនារីដែលមានបំណងជូនជាវត្ថុអនុស្សាវរីយ៍ដល់ឪពុក ឬមិត្តភក្តិបុរស ឬមនុស្សពិសេសរបស់ខ្លួន សូមជ្រើសរើសយកផលិតផល Vaseline Men ថ្មីដែលជួយឲ្យស្បែកមុខស្រស់ថ្លាក្នុងរយៈពេល២សប្តាហ៍ ។

លោកអះអាងបែបនេះដោយសារតែលោកបានប្រើប្រាស់ផលិតផលនេះដោយខ្លួនឯងផ្ទាល់ផងដែរ ។ កញ្ញា សាមេនតា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍សម្រាប់ទិវានៃក្តីស្រឡាញ់ប្រហាក់ប្រហែលទៅនឹងលោក ឆន សុវណ្ណរាជ ថា ទិវានេះមិនមែនជាថ្ងៃបុណ្យប្រពៃណីរបស់យើងនោះទេ ប៉ុន្តែជាថ្ងៃមួយដែលអាចឲ្យយើងបង្ហាញពីក្តីស្រឡាញ់ដល់ឪពុកម្តាយ ក្រុមគ្រួសារ មិត្តភក្តិបងប្អូន ឬមនុស្សសំខាន់របស់ខ្លួន» ។

កញ្ញាដដែលបញ្ជាក់ថា ជារៀងរាល់ឆ្នាំនាងតែងតែជូនបាច់ផ្កាដល់ឪពុកម្តាយរបស់នាងដើម្បីបង្ហាញពីក្តីស្រឡាញ់ ប៉ុន្តែមិនមែនមានន័យថា យើងធ្វើសម្រាប់តែមួយថ្ងៃនោះទេ ប៉ុន្តែវាជាថ្ងៃមួយដែលយើងមានឱកាសក្នុងការបង្ហាញពីក្តីស្រឡាញ់ដល់អ្នកមានគុណទាំងពីរ» ។ សម្រាប់ឆ្នាំនេះក្រៅពីការជួបជុំមិត្តភក្តិ និងការជូនបាច់ផ្កាដល់ឪពុកម្តាយ កញ្ញាសាមេនតាក៏បានជ្រើសរើសផលិតផលថែរក្សាសក់ដូហ្វដែលជាផលិតផលមានគុណភាពមួយក្នុងចំណោមផលិតផលមានគុណភាពជាច្រើនរបស់ក្រុមហ៊ុនយូនីលីវើជូនដល់អ្នកម្តាយជាទីស្រឡាញ់របស់នាងនៅក្នុងឱកាសពិសេសនោះផងដែរ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]