(ព្រះសីហនុ)៖ កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន ៣នាក់ ដែលធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ។ សមត្ថកិច្ចឲ្យដឹងថា ការឃាត់ខ្លួនអ្នកបើកតាក់ស៊ីនេះ ធ្វើឡើងតាមបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។

មន្ត្រីនគរបាលបន្តថា ការឃាត់ចាប់រថយន្តតាក់ស៊ីនេះ ក្រោយឃើញមានរថយន្តតាក់ស៊ីពណ៌បៃតង បើកបរដោយជនជាតិចិន បើកបរក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចណ៍ បានឲ្យដឹងថា ជាជំហានដំបូងមានរថយន្តតាក់​ស៊ីប្រភេទនេះចំនួន ៣គ្រឿង បើកបរដោយជនជាតិចិន ត្រូវបានឃាត់ចាប់ ហើយត្រូវកម្លាំងជំនាញឃាត់ខ្លួននាំយក​មកកាន់ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក ដើម្បី​ធ្វើការសាកសួរ និងដោះស្រាយតាមគោលការណ៍ច្បាប់។ រថយន្តដែលសមត្ថកិច្ចឃាត់នេះរួមមាន៖

១៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

២៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2P-2330 បើកបរដោយឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

៣៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2I-3423 បើកបរដោយឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]