ថៃ៖ ប្រហែលជាប្រិយមិត្ត បានស្គាល់រួចមកហើយ ពីតារាវ័យក្មេង ភេទទី៣ នាង Yoshi Rrinrada ដែលត្រូវបានគេគិតថា រូបនាង ជាតារាភេទទី៣ជំនាន់ក្រោយ ស្រស់ស្អាតជាងគេ ស្ទើរតែដូចស្រី១០០ភាគរយ ទៅហើយ។

ជាក់ស្តែង ក្រោយពីតារារូបនេះ ជាប់ជាជ័យលាភីលេខ១ នៅក្នុងកម្មវិធី Miss Tiffany's Universe 2017 រួចមក រូបនាងមានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលនាងបានទទួលការងារសិល្បៈ មិនថាស្ពត ឬកម្មវិធីនានាបនោះទេ សុទ្ធតែមានវត្តមាននាងទាំងអស់។

ប៉ុន្តែកាលពីប៉ុន្មានថ្មីមុន ហ្វេន មានការចាប់អារម្មណ៍ ថាមុខមាត់របស់នាង ហាក់ដូចជាប្លែកខុសពីសព្វដង ព្រោះតែថ្គាមរបស់នាងបែបលក្ខណៈមូល តែរូបថតប៉ុន្មានសន្លឹក ដែលនាងបានបង្ហោះ នៅក្នុងបណ្តាញសង្គម គឺបែបមុខស្រួច និងស្គមជាងមុនទៅវិញ។

ការផ្លាស់ប្តូរបែបនេះ ក៏មានមនុស្សជាច្រើនបានគិតផ្សេងៗគ្នា ដោយអ្នកខ្លះ គិតថា ជាឥទ្ធិពលនៃការផាត់មុខ រីឯអ្នកខ្លះទៀត ក៏យល់ថា មកពីនាងស្គម ទើបប្រែបែបនេះ។ ហើយក៏មានមនុស្សមួយចំនួនតូច បានគិតផ្សេងថា នាងបែរជាទៅលួចទៅកែកុនបន្ថែមហើយ បានប្រែបែបនេះ៕

សម្រស់នាង ពីមុន
សម្រស់នាង ពីមុន
សម្រស់នាង ពីមុន
មុខនាងបច្ចុប្បន្ន
មុខនាងបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]