ឥណ្ឌូនេស៊ី៖ តារាសម្ដែងប្រុសឥណ្ឌូនេស៊ីម្នាក់ អាចនឹងប្រឈមមុខនៃការជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ក្រោយនិយាយបរិហារកេរ្តិ៍អតីតភរិយាជាសាធារណៈថា «ប្រដាប់ភេទរបស់នាងស្អុយដូចត្រីប្រៃ» ដែលកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គម និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណៈជនទូទៅ។

លោក Galih និងនាង Fairuz អតីតភរិយា

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ លោក Galih Ginanjar ដែលត្រូវបានគេស្គាល់ថា គឺជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពមួយរូប ត្រូវបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស ដើម្បីផ្តល់ជាបទសម្ភាសន៍ផ្សេងៗនៅក្នុងកម្មវិធីមួយ ដែលចាក់ផ្សាយនៅលើទំព័រយូរធូប (Youtube) ដែលមាននាង Rey Utami ជាពិធីការិនីសម្របសម្រួល។

លោក Galih និយាយនៅក្នុងកម្មវិធី

តាមរយៈកិច្ចសម្ភាសន៍សួរនាំពីជីវិតផ្ទាល់ខ្លួននៅក្នុងកម្មវិធីមួយនេះ តារាសម្ដែងប្រុសលោក Galih ក៏បានសម្រេចចិត្តបើកបង្ហាញ ក៏ដូចជារៀបរាប់ពីជីវិតផ្លូវភេទរបស់ខ្លួនដោយឥតលាក់លៀម បន្ទាប់ពីកាលពីមុនលោកបានរៀបការជាមួយនឹងតារាសម្ដែងស្រី នាង Fairuz A Rafiq និងត្រូវបានលែងលះចែកផ្លូវគ្នាតាំងពីកំឡុងឆ្នាំ២០១៥។

នៅក្នុងនោះ លោក Galih បាននិយាយពីអតីតប្រពន្ធ នាង Fairuz ថា នាងមានក្លិនប្រដាប់ភេទមិនល្អ ស្អុយដូចជាត្រីប្រៃ ឬត្រីប្រហើមខ្លាំងណាស់ (Salted Fish)។ ហើយលោកថែមទាំងបាននិយាយទៀតថា ជីវិតរួមភេទជាមួយនឹងនាង គឺជាធម្មតាមានយ៉ាងច្រើនបំផុតត្រឹមតែ ១៥នាទីតែប៉ុណ្ណោះ។ ការនិយាយរបស់លោក Galih បែបនេះ ក៏បានធ្វើឲ្យពិធីការិនី នាង Rey ចង់ស្រឡាំងកាំង និងអស់សំណើចតែម្តង។

លោក Galih និយាយនៅក្នុងកម្មវិធី

លោក Galih និយាយទៀតថា ដោយសារតែក្លិនមិនល្អនេះហើយ ទើបបានជាធ្វើឲ្យទំនាក់ទំនងផ្លូវភេទ រវាងលោកនិងនាងក្នុងជីវិតជាប្តីប្រពន្ធមួយនេះ គឺមានភាពសោះកក្រោះ ឬមិនចុះសម្រុងនឹងគ្នា។ លោកថា លោកក៏ធ្លាប់បានជូននាងទៅជួបនឹងគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យផងដែរ ប៉ុន្តែលទ្ធផលដូចជាមិនកើតការ។

នាង Fairuz និងស្វាមីថ្មី ឯរូបលោក Galih នៅខាងស្ដាំ

ប្រភពដដែលបន្តថា បន្ទាប់ពីវីដេអូឃ្លីបជុំវិញនឹងបទសម្ភាសន៍មួយនេះ ត្រូវបានបង្ហោះចែកចាយនោះ បានរងការរិះគន់ជាច្រើន ពីសំណាក់មហាជនទូទៅ។ ជាពិសេសនោះ ក៏បានធ្វើឲ្យនាង Fairuz និងស្វាមីក្រោយរបស់នាង (រៀបការក្នុងឆ្នាំ២០១៧) ដែលជាតារាសម្ដែងប្រុសមាឌមាំ លោក Sonny Septian រួមទាំងក្រុមគ្រួសារ បានសម្ដែងការមិនពេញចិត្តចំពោះការបរិហារកេរ្តិ៍មួយនេះ រហូតបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក Galih និងពិធីការិនី នាង Rey ផងដែរ។

នាង Fairuz

ជាក់ស្ដែង កាលពីថ្មីៗនេះ នាង Fairuz និងស្វាមី លោក Sonny ក៏បានទៅកាន់អគ្គស្នងការប៉ូលិសក្រុងហ្សាកាតា (Jakarta Metro Police HQ) ជាមួយនឹងមេធាវីលោក Hotman Paris Hutapea ដើម្បីរៀបចំពាក្យបណ្ដឹងទៅកាន់អតីតស្វាមី លោក Galih និងនាង Rey ដែលជាពិធីការិនីនោះ ជុំវិញនឹងករណីដែលពួកគេទាំងពីរបានប្រើប្រាស់មាតិកាអសីលធម៌ ឬពាក្យសម្ដីបរិហារមិនសមរម្យ មកកាន់នាង Farizus ។

តាមរយៈពាក្យបណ្ដឹង ឬការដាក់របាយការណ៍មកកាន់ប៉ូលិសនេះ គឺស្ថិតនៅក្រោមមាត្រា២៩ ឬ «Article 29 verse 1 UU ITE» ពោលគឺ ជនជាប់ចោទអាចប្រឈមមុខនឹងការជាប់បពន្ធនាគាររយៈពេល៦ឆ្នាំ តាមច្បាប់ជាធរមាន ដែលស្ដីពីការយារយីប្រឆាំងនឹងស្រ្តីដែលមានភេទទន់ខ្សោយក្នុងរយៈពេលយូរ។

នាង Fairuz

ក្រោយការចេញពីអគ្គស្នងការប៉ូលិសក្រុងហ្សាកាតា បងប្អូនស្រីនាង Fairuz ឈ្មោះ Ranny Fadh Arafiq ក៏បានអានខ្លឹងសាររបាយការណ៍មួយចំនួន ជុំវិញនឹងបណ្ដឹងរបស់ពួកគេ ដើម្បីឲ្យក្រុមអ្នកសារព័ត៌មាន និងមហាជនបានជ្រាបយ៉ាងដូច្នេះផងដែរថា៖

«ខ្ញុំឈ្មោះ Fairuz គឺជាស្រ្តីមូស្លីមម្នាក់ ហើយក៏ជាម្តាយកូនមួយ និងជាប្រពន្ធមួយរូបផងដែរ ដែលមិនធ្លាប់ធ្វើរឿងអ្វីមួយដ៏គួរឲ្យស្អប់ខ្ពើមនោះទេ។ ប៉ុន្តែទើបតែថ្មីៗនេះ អតីតស្វាមីរបស់ខ្ញុំដែលបានលែងលះគ្នាដាច់ស្រេចតាំងពីឆ្នាំ២០១៥ និងនារីម្នាក់ឈ្មោះ Rey Utami (ប្រើគណនីយូធូបឈ្មោះ Rey Utami & Benua) បានផ្សព្វផ្សាយពាក្យអសីលធម៌អំពីខ្ញុំ នៅក្នុងវីដេអូរបស់ពួកគេ។ ពាក្យអសីលធម៌ទាំងនោះ វាពិតជាធ្វើឲ្យប៉ះពាល់ដល់ចិត្តរបស់ខ្ញុំជាខ្លាំង ក៏ដូចជាស្រ្តីឥណ្ឌូនេស៊ីជាច្រើនផ្សេងទៀត។ ពួកគេបាននាំយកភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរមកដល់ស្វាមីខ្ញុំ (លោក Sonny) និងគ្រួសាររបស់ខ្ញុំទាំងមូល។ អ្វីដែលរឹតតែឈឺចាប់បំផុតនោះ គឺថាម្ចាស់គណនីយូធូប Rey Utami & Benua បែរជាអង្គុយសើចនឹងមាតិកាអសីលធម៌មួយនេះទៅវិញ ដោយសារតែចង់ជំរុញឲ្យមហាជនគាំទ្រគណនីរបស់នាង ឬបង្កើនបានចំនួន Subscriber ច្រើន»

នាង Fairuz

សូមបញ្ជាក់ថា លោក Galih អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ តាមច្បាប់ជាធរមាន ដូចការរៀបរាប់ខាងលើនេះ ប្រសិនណារកឃើញថាលោកពិតជាមានកំហុស។ ព្រោះបច្ចុប្បន្ន ករណីនេះគឺស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម។

គួរឲ្យដឹងបន្ថែមថា ក្រោយដាច់ស្រេចពីនាង Fairzu លោក Galih ក៏បានរៀបការភរិយាថ្មីឈ្មោះ Barbie Kumalasari ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ទស្សនាវីដេអូខាងក្រោម៖ 

នាង Fairuz
ក្រោយលែងលះគ្នាពួកគេក៏រៀបការប្តីប្រពន្ធថ្មី
ក្រោយលែងលះគ្នាពួកគេក៏រៀបការប្តីប្រពន្ធថ្មី
លោក Sonny និងនាង Fairuz
លោក Sonny
លោក Sonny និងនាង Fairuz
លោក Galih
លោក Galih និងប្រពន្ធថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]