កូរ៉េខាងត្បូង៖ ថ្មីៗនេះ V សមាជិក BTS បានទម្លាយការពិតអំពីមូលហេតុដែលធ្វើឲ្យលោកយំ ក្រោយពីបញ្ចប់ការប្រគំតន្ត្រីឈ្មោះថា “Love Yourself” នៅឯពហុកីឡាដ្ឋាន Rose Bowl ក្នុងរដ្ឋកាលីហ្វញ៉ា។

ដូចដែលអ្នកគាំទ្រជ្រាបរួចមកហើយថា កាលពីខែឧសភា ក្រុម BTS បានធ្វើការប្រគំតន្ត្រីរបស់ខ្លួនក្នុងពហុកីឡាដ្ឋាន Rose Bowl ក្នុងរដ្ឋកាលីហ្វញ៉ា។ ហើយការសម្តែងលើកនេះដែរ បានធ្វើឲ្យលោក V មានការចងចាំមួយដែលមិនអាចបំភ្លេចបាន ដោយរូបលោកបាននិយាយអំពីអារម្មណ៍ខ្លួនបែបនេះថា៖ “ខ្ញុំមិនដឹងថានណាម្នាក់អាចនឹងយល់អារម្មណ៍មួយនេះទេ បើសិនជាមិនបានឈរនៅលើឆាកក្នុងពហុកីឡានដ្ឋាន Rose Bowl នោះ។ ក្នុងការប្រគំតន្ត្រីនោះ ខ្ញុំមានអារម្មណ៍រំភើបបំផុតជាងអ្វីដែលខ្ញុំធ្លាប់ស្រម៉ៃ ហើយខ្ញុំអាចយល់អារម្មណ៍ចេញពីបេះដូងរបស់ Army (ឈ្មោះហ្វេនរបស់ក្រុម BTS) ។ ហើយពេលនោះដែរ វាបានធ្វើឲ្យភាពនឿយហត់ និងសម្ពាធរបស់ខ្ញុំទាំងប៉ុន្មាន ត្រូវរសាត់បាត់អស់រលីង”

V បានបន្តទៀតថា៖ “បន្ទាប់ពីចប់ការប្រគំតន្ត្រី ខ្ញុំបានគេងលើគ្រែហើយយំម្នាក់ឯង។ រួចមកខ្ញុំក៏គេងលក់ទៅ ហើយនៅពេលដែលខ្ញុំក្រោកឡើង ភ្នែករបស់ខ្ញុំក៏ឡើងហើមខ្លាំង ព្រោះថានេះជាលើកដំបូងហើយ ដែលខ្ញុំយំដោយសារតែរំភើបចិត្តពេក”

យ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យ Army ដែលជាអ្នកគាំទ្ររបស់ក្រុម BTS រំភើបចិត្តមិនតិចនោះទេ ព្រោះថាពួកគេបានធ្វើឲ្យ V រំភើបចិត្តរហូតដល់ថ្នាក់យំហើមភ្នែក ព្រោះតែក្តីរំភើបដែលមានឱកាសឈរលើឆាកតន្ត្រីក្នុងពហុកីឡាដ្ឋាន Rose Bowl បែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

V
V
V
V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]