អ៊ីតាលី៖ លោក Jose Mourinho បានប្រាប់ Sky Sports ក្នុងប្រទេសអ៊ីតាលីថាថ្ងៃណាមួយលោកអាចនឹងមកដឹកនាំក្លិបណាមួយនៅក្របខណ្ឌ Serei A។

លោក Jose Mourinho

Mourinho ធ្លាប់ដឹកនាំនៅក្របខណ្ឌកំពូលរបស់អ៊ីតាលីម្ដងហើយគឺនៅចន្លោះឆ្នាំ ២០០៨-២០១០ ដោយពេលនោះលោកដឹកនាំ Inter Milan ឲ្យឈ្នះ Serei A ពីរដង និង Champions League ម្ដង។ Mourinho គ៏ធ្លាប់ដឹកនាំ Real Madrid, Chelsea, Porto និង Man UTD ផងដែរ ប៉ុន្តែពេលនេះលោកគ្មានក្លិបដឹកនាំរយៈពេល ៧ខែមកហើយ។ 

លោក Jose Mourinho

“ទៅអនាគត? គឺបាល់ទាត់ដែលមានកម្រិតខ្ពស់មួយ។ អ៊ីតាលី? អាចដែរ!” អ្នកចាត់ការទូទៅរហស្សនាម Special One និយាយជុំវិញអនាគតរបស់ខ្លួនអំឡុងពេលទស្សនាការប្រកួត Tennis របស់កំពូលកីឡាករ Rafael Nadal៕

ប្រភព៖ Sky Sports 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]