កូរ៉េខាងត្បូង ៖ វាមានរយៈពេលជាយូរមកហើយ ដែលតារាចម្រៀងទោលដ៏ល្បីរបស់កូរ៉េ IU ខកខានឱកាសចែករំលែកវីដេអូ Cover បទចម្រៀងជាមួយនឹងហ្គីតារបស់នាង។ ប៉ុន្តែកាលពីថ្ងៃទី៤ ខែកក្កដាម្សិលមិញនេះ នាងបានត្រឡប់មកវិញហើយ ជាមួយនឹងការ Cover បទចម្រៀង Best Part ដ៏ពិរោះរបស់ Daniel Caesar ធ្វើឲ្យហ្វេនពេញចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថា ជាតារាដែលមានទេពកោសល្យជាច្រើនយ៉ាង។ នាងអាចច្រៀង អាចនិពន្ធចម្រៀង សម្ដែងរឿង និងលេងឧបករណ៍ភ្លេងបានយ៉ាងពិរោះ និងស្ទាត់ជំនាញ។

ជាក់ស្ដែង វីដេអូថ្មីរបស់នាង ដែលទើបតែបង្ហោះកាលពីម្សិលមិញនេះ បានទាក់ទាញចិត្តអ្នកគាំទ្រមិនតិចនាក់ឡើយ សូម្បីតែតារាៗរួមអាជីព ក៏នៅតែពួកសរសើរនាងមិនដាច់ពីមាត់៕

ចង់ដឹងថា តើ IU អាចច្រៀងចម្រៀង និងលេងហ្គីតាបានពីរោះយ៉ាងណានោះ?

ទស្សនាវីដេអូខាងក្រោម ៖ 

រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]