កូរ៉េខាងត្បូង៖ នាព្រឹកព្រលឹមថ្ងៃទី៥ ខែកក្កដានេះ តារាចម្រៀងស្រីកំពូលស៊ិចស៊ី HyunA បានធ្វើដំណើរទៅកាន់ព្រលានយន្តហោះ Incheon ដើម្បីហោះឆ្ពោះទៅកាន់ប្រទេសតៃវ៉ាន់ ដើម្បីបំពេញកាលវិភាគការងារផ្ទាល់ខ្លួនរបស់នាងផងដែរ។

ជាក់ស្តែង ការបង្ហាញខ្លួនកាលពីព្រឹកមិញនេះ HyunA បានស្លៀកនូវរ៉ូបយឺតខ្លីរឹបរាងពណ៌ផ្ទៃមេឃ បញ្ចេញសាច់សខ្ចី ទាក់ទាញភ្នែកមហាជន ក៏ដូចជាក្រុមអ្នកសារព័ត៌មានមិនតិចឡើយ។ មិនតែប៉ុណ្ណោះ គេថែមទាំងចាប់អារម្មណ៍ឃើញថា តារាស្រីរូបនេះ ថែមទាំងមានការផ្លាស់ប្តូសម្រស់លើផ្ទៃមុខមួយចំនួនថែមទៀតផង។

ដោយក្នុងនោះ គេបានសង្កេតឃើញ ទម្រង់បប៊ូរមាត់របស់ HyunA គឺមានភាពខុសប្លែកពីធម្មតា ពោលគឺកាលពីលើកមុននេះ បប៊ូរមាត់របស់នាង គឺមានសភាពតូចស្តើងល្មមធម្មតាតែប៉ុណ្ណោះ ប៉ុន្តែស្រាប់តែឥឡូវនេះ ក៏មានការប្រែប្រូល ដោយមើលឃើញថា បប៊ូរមាត់របស់នាង ក៏បានប្រែមកជាមានសភាពរីកធំខ្លាំងជាងមុន ចេញជាទម្រង់មាត់រូបបេះដូងតែម្តង។

ដោយឡែក បើទោះបីជា តារាចម្រៀងស្រីវ័យ២៧ឆ្នាំរូបនេះ បានការកែសម្ផស្សផ្លាស់ប្តូរសសម្រស់ជាច្រើនលើកយ៉ាងណាក្តី ក៏ប្រិយមិត្តគាំទ្រជាច្រើន ក៏នៅតែបង្ហាញពីការគាំទ្រចំពោះនាង ក៏ដូចជាកោតសរសើរ ចំពោះទេពកោសល្យសិល្បៈរបស់នាងផងដែរ៕   

តារាចម្រៀងស្រី HyunA
តារាចម្រៀងស្រី HyunA បង្ហាញខ្លួននៅIncheon ព្រឹកមិញ
តារាចម្រៀងស្រី HyunA បង្ហាញខ្លួននៅIncheon ព្រឹកមិញ
តារាចម្រៀងស្រី HyunA បង្ហាញខ្លួននៅIncheon ព្រឹកមិញ
បប៊ូរមាត់ពីមុន និង បប៊ូរមាត់បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]