ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថាតារាចម្រៀងស្រីដែលជាម្ចាស់ជ័យលាភី Cambodia Idol រដូវកាលទី ២ កញ្ញា ឈិន ម៉ានិច្ច កាន់តែទទួលបានប្រជាប្រិយភាព មិនធម្មតានោះទេ ជាមួយបទចម្រៀងថ្មីៗ ល្បីៗដែលចេញលក់នៅលើទីផ្សារ។

ដោយឡែក ទន្ទឹមនឹងអាជីពការងារក្នុងសិល្បៈកាន់តែកាក់កប ស្រាប់តែព្រឹកមិញនេះ កញ្ញា ឈិន ម៉ានិច្ច បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងគណនីផ្លូវការរបស់ខ្លួនបង្ហាញពីទិដ្ឋភាពពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី ដែលទើបតែទិញថ្មីៗនេះ។

យ៉ាងណាក្តី សម្រាប់គេហដ្ឋានថ្មី ដែលទើបតែសូត្រមន្តឡើងនេះដែរ កញ្ញា ឈិន ម៉ានិច្ច មិនបានបញ្ជាក់អំពីតម្លៃនោះទេ ក៏ប៉ុន្តែបើតាមការប៉ាន់ស្មានពីអ្នកគាំទ្រ ចំពោះគេហដ្ឋាននេះគឺមានតម្លៃ មិនក្រោយខ្ទង់ម៉ឺនដុល្លារនោះឡើយ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យអ្នកគាំទ្រជ្រាបថា ពីមួយថ្ងៃទៅមួយថ្ងៃ ម៉ានិច្ច កាន់តែល្បី កាន់តែកាក់កបក្នុងអាជីពសិល្បៈ រហូតមានលទ្ធភាពទិញផ្ទះតម្លៃរាប់ម៉ឺនដុល្លារ ពិតជាគួរឲ្យសរសើរមែនទែន៕ 

ឈិន ម៉ានិច្ច
ឈិន ម៉ានិច្ច
សូត្រមន្តឡើងផ្ទះ ឈិន ម៉ានិច្ច
សូត្រមន្តឡើងផ្ទះ ឈិន ម៉ានិច្ច
សូត្រមន្តឡើងផ្ទះ ឈិន ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច