ភ្នំពេញ៖ កាលពីដើមសប្តាហ៍កន្លងទៅនេះ «Maha's Home School of Beauty» ដែលជាថ្នាក់បណ្តុះបណ្តាលជំនាញផ្នែកផាត់មុខធ្វើសក់ និងស្លៀកសម្លៀកបំពាក់កូនក្រមុំ បានធ្វើពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គសិក្សាដល់សិស្ស ៤ ជំនាន់រួមគ្នា នៅឯភោជនីយ៍ដ្ឋានទន្លេបាសាក់២។

ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»

លោក មហាវិរះ ស្ថាបនិកនៃ Maha’s Home បានមានប្រសាសន៍ឱ្យដឹងថា៖

«ការបង្កើតថ្នាក់បណ្តុះបណ្តាលលើមុខជំនាញមួយនេះឡើង គឺដើម្បីផ្តល់នូវការសិក្សាមួយប្រកបដោយគុណភាព និងបំពេញតម្រូវការទីផ្សារការងារខាងផ្នែកសំអាងការ នាពេលបច្ចុប្បន្នដែលវិស័យមួយនេះកំពុងរីកចម្រើនយ៉ាងគំហុក»។

លោកក៏បានបន្ថែមឱ្យដឹងទៀតថា៖

«ការជ្រើសរើសកន្លែងសិក្សា ដើម្បីទទួលបានជំនាញមួយពិតប្រាកដ គឺជារឿងចាំបាច់បំផុត ។ ដូចនេះហើយ Maha’s Home បានផ្តោតសំខាន់បំផុតលើមូលដ្ឋានគ្រឹះ និង ការអនុវត្តន៍ជាក់ស្តែង ដើម្បីទទួលបាននូវចំណេះដឹង និងចំណេះធ្វើ និងក្លាយជាធនធានដែលមានសម្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទីផ្សារការងារជាមួយប្រទេសជិតខាងនាពេលអនាគត»។

ថ្លែងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលោក Leang Makeup បានប្រាប់ឱ្យដឹងផងដែរថា៖

«មូលហេតុដែលខ្ញុំជ្រើសរើស Maha's Home ដើម្បីសិក្សាលើមុខជំនាញមួយនេះព្រោះការសិក្សា នៅទីនេះគឺបង្រៀនដោយផ្ទាល់ពីលោកគ្រូ មហាវិរះ ដែលជាអ្នកជំនាញមួយរូប។ ហើយក្រោយពីបាសិក្សានៅ Maha’s Home រួចមកទីផ្សារការងារខ្ញុំហាក់ទទួលបានការគាំទ្រច្រើនជាងមុន»។
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះគឺបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការងារ និងការចែករំលែកបទពិសោធន៍ការងារគ្នាទៅវិញទៅមក។ ហើយក៏មានការចូលរួមពីភ្ញៀវកត្តិយស អ្នកសារព័ត៌មានជាតិ ម្ចាស់សហការឧបត្ថម្ភជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»
ពិធីប្រគល់សញ្ញាបត្រជំនាញរបស់ «Maha's Home School of Beauty»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]