វៀតណាម៖ កំពូលខ្សែប្រយុទ្ធជួរមុខវៀតណាម Nguyen Cong Phoung បានចុះហត្ថលេខាផ្លូវការក្នុងការទៅលេងឲ្យក្លិប Sint Truidense V.V ដែលកំពុងលេងនៅក្របខណ្ឌកំពូលរបស់ប៊ែលហ្សិក ក្រោយលក្ខខណ្ឌខ្ចីជើងមួយឆ្នាំពីក្លិបវៀតណម Hoang Anh Gia Lai។ 

កីឡាករ Nguyen Cong Phoung

ដំណឹងដែលខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរបស់វៀតណាមទៅលេងនៅប៊ែលហ្សិកហាក់ស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែពេលនេះបានប្រកាសជាផ្លូវការហើយ ដោយក្លិបរបស់ Cong Phoung គឺ Hoang Anh Gia Lai បានប្រកាសជាផ្លូវការអំឡុងពីរបីថ្ងៃចុងក្រោយនេះ។ ខ្សែប្រយុទ្ធវៀតណាមដែលធ្លាប់ស៊ុតចូលកម្ពុជារូបនេះ នឹងត្រូវពាក់អាវលេខ១៥ ជាមួយក្លិប Sint Truidense V.V។ 

កីឡាករ Nguyen Cong Phoung (អាវក្រហម) ពេលប្រកួតជាមួយកម្ពុជា
កីឡាករ Nguyen Cong Phoung

“វាជាមោទនភាព និងសប្បាយរីករាយខ្លាំងមែនទែនដែលអាចទៅចូលរួមជាមួយក្លិបបាល់ទាត់ Sint-Truidense VV នៅក្នុងក្របខណ្ឌ Belgian Pro League។ នេះគឺជាទំព័រថ្មីមួយនៃអាជីពបាល់ទាត់របសខ្ញុំ។ ខ្ញុំអរគុណដល់លោក Doan Nguyen Duc គ្រូបង្វឹក និងក្រុមការងារទាំងអស់ក្នុងក្លិប Hoang Anh Gai Lai, សហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏ដូចជាក្លិប Sint-Truidense VV។ ខ្ញុំនឹងខិតខំហ្វឹកហាត់ និងលេងឲ្យបានល្អសម្រាប់អ្នកគាំទ្រ។” សម្ដី Cong Phong នៅក្នុងកម្មវិធីចុះហត្ថលេខផ្លូវការ៕

ប្រភព៖ foxsportasia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]