កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៤ ខែកក្កដាម្សិលមិញនេះ ក្រុមតារាចម្រៀងកូរ៉េល្បីឈ្មោះ BTS បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីបន្តដំណើរតន្រ្តីទេសចរណ៍របស់ខ្លួន ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ។

គ្រាន់តែទៅដល់ប្រទេសជប៉ុនភ្លាម មានក្រុមអ្នកគាំទ្រ និងបណ្ដាញសារព័ត៌មានជាច្រើន បានមកតម្រៀបជួរគ្នា រង់ចាំទទួលពួកគេ នៅឯព្រលានយន្តហោះ ដើម្បីថតរូបបង្ហោះចែកចាយទៅដល់ ក្រុមអ្នកគាំទ្រដែលនៅទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះ មនុស្សជាច្រើនបានផ្ដោតចំណាប់អារម្មណ៍លើ រូបភាពជាច្រើនសន្លឹករបស់បុរសម្នាក់ ដែលដើរក្បែរ Jimin ពេលនៅឯព្រលានយន្តហោះ។

បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាម្នាក់ក្នុងចំណោមអង្គរក្សជាច្រើនរបស់ Jimin ប៉ុន្តែដោយសារតែមុខមាត់ដ៏ស្រស់លំដាប់តារាល្បីរបស់លោក ធ្វើឲ្យអង្គរក្សកម្លោះម្នាក់នេះ មានភាពល្បីល្បាយខ្លាំងភ្លាមៗ នៅក្នុងបណ្ដាញអ៊ីនធើណែត ជាពិសេសក្នុងចំណោមហ្វេនៗរបស់ BTS ផ្ទាល់តែម្ដង៕

បើប្រិយមិត្តចង់ជ្រាបថា តើកម្លោះអង្គរក្សរបស់ Jimin ដែលកំពុងតែល្បីម្នាក់នេះ មានមុខមាត់ស្រស់សង្ហាយ៉ាងណានោះ?

តោះមកទស្សនារូបភាព និងវីដេអូខ្លីខាងក្រោម ៖ 

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin និងអង្គរក្ស
រូបភាព Jimin និងអង្គរក្ស
រូបភាព Jimin និងអង្គរក្ស
រូបភាព Jimin និងអង្គរក្ស
រូបភាព អង្គរក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]