ហុងកុង៖ អ្នកទាំងអស់គ្នានៅចាំបានទេ? តួឯកប្រុសដ៏ល្បីដែលមានវត្តមាន ក្នុងរឿងហុងកុងជាច្រើន ដូចជារឿងដែលទើបតែបានចាក់បញ្ចាំង នៅលើទូរទស្សន៍ខ្មែរមួយដែលមានចំណងជើងថា «ទំនាស់គ្រួសារអភិជន» ទើបតែបញ្ចប់ទៅក្នុងពេលថ្មីៗនេះ។

យោងទៅតាមបណ្តាញសង្គមInstagram ផ្ទាល់ខ្លួនរបស់ Ruco Chan ដែលទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះ គឺរូបភាពរបស់គេនិងភិរិយា ដែលបានរៀបចំកម្មវិធីបង្កក់កូនស្រី យ៉ាងសាមញ្ញមួយ តែពោរពេញដោយសុភមង្គល។ ក្នុងកម្មវិធីជប់លៀងនោះគេឃើញមានតែវត្តមានបងប្អូន និងមិត្តជិតស្និទ្ធរបស់ Ruco Chan ប៉ុន្មាននាក់ប៉ុណ្ណោះ។

គួររំលឹកផងដែរថា Ruco Chan បានរៀបការជាមួយតារាស្រីPhoebe Sin កាលពីខែតុលា ឆ្នាំ២០១៨។ ហើយពួកគេបានស្វាគមន៍កូនស្រី ដំបូងរបស់ពួកគេកាលពីខែវិច្ឆិកា បន្ទាប់ពីមង្គលការពួកគេបានមួយខែ៕  

Ruco Chan& ភិរិយា
Ruco Chan&មិត្រភ័ក្រ
Ruco Chan និងគ្រួសារ
Ruco Chan& ភិរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]