ភ្នំពេញ៖ លោក យឹម ណារ៉ា ដែលជាពិធីករ និងតារាសម្ដែង ប្រុសមួយរូប ដែលទទួលបានសន្ទុះការគាំទ្រ ពីសំណាក់មហាជនច្រើន ដោយសារតែ រូបរាងដ៏ខ្ពស់សង្ហា មិនលេចផងដែរ។

ជាពិសេស តារារូបនេះ ហាក់បីដូចជា ទទួលបានភាពជោគជ័យ ក្នុងអាជីពសិល្បៈយ៉ាងខ្លាំង ព្រមទាំងមានជីវភាព កាន់តែឡូយឆាយ គួរឲ្យកត់សម្គាល់ ថែមទៀតផង។ លើសពីនេះ បន្ទាប់ពី ណារ៉ា បានធ្វើដំណើរកម្សាន្ត ទៅកាន់ប៉ែកអឺរ៉ុបជាច្រើនប្រទេសរួចមក ស្រាប់តែ បង្កភាពភ្ញាក់ផ្អើលមួយទៀត តាមរយៈរូបភាពប៉ុន្មានសន្លឹក ក្នុងគណនីហ្វេសប៊ុក ផ្ទាល់របស់លោក។ 

ក្នុងនោះដែរ តារាមុខមាត់ ដូចតារាកូរ៉េរូបនេះ បានបង្ហាញពី សកម្មភាពដែលបានបើកដំណើរការ នូវក្រុមហ៊ុនទេសចរណ៍មួយ ដែលជាកម្លាំងញើសឈាម របស់លោកផ្ទាល់តែម្ដង។ ប៉ុន្តែនេះ គ្រាន់តែជាការសម្ពោធ សាកល្បងតែប៉ុណ្ណោះ ដោយឡែក លោកញឹម ណារ៉ា មិនទាន់បញ្ជាក់ពីថ្ងៃ សម្ភោធជាផ្លូវការ ពិតប្រាកដនោះទេ។ 

គ្រាន់តែឃើញបែបនេះភ្លាម មានតារាជាច្រើនដែលជា មិត្តរួមអាជីព ព្រមទាំងហ្វេនៗ បានបញ្ចេញមតិអបអរសាទរ និងកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់លោក យ៉ាងច្រើន៕

លោក យឹម ណារ៉ា
លោក យឹម ណារ៉ា
លោក យឹម ណារ៉ា
លោក យឹម ណារ៉ា
លោក យឹម ណារ៉ា បើកក្រុមហ៊ុន
លោក យឹម ណារ៉ា បើកក្រុមហ៊ុន
លោក យឹម ណារ៉ា បើកក្រុមហ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យឹម​ណារ៉ា