ថៃ៖ ការប្រកួតប្រដាល់សេរីនៅក្នុងកម្មវិធី The Global Fight របស់ស្ថាប័ន Max Muay Thai កាលពីម្សិលមិញនេះ កីឡាករកម្ពុជា រឿន សំបូរ បានប្រកួតឈ្នះកីឡាករថៃ អាំម៉ារឹទ្ធដោយពិន្ទុ។

សកម្មភាពការប្រកួត (រូបភាព: គណនី Facebook ផ្លូវការ Max Muay Thai )

ការប្រកួតធ្វើឡើងនៅក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាមដោយកីឡាករកម្ពុជាបង្គោលខៀវ និងកីឡាករថៃបង្គោលក្រហម។ ចូលទឹកទីមួយភ្លាមកីឡាករកម្ពុជាបានសម្រុកយ៉ាងខ្លាំង ដោយបានព្យាយាមវាយចូលទៅធុងទឹករបស់កីឡាករថៃ។ កីឡាករកម្ពុជានៅតែបន្តសម្រុករហូតកីឡាករថៃត្រូវលោកអាជ្ញាកណ្ដាលរាប់នៅក្នុងពាក់កណ្ដាលទឹកទីពីរ។ ចូលមកដល់ទឹកទីបី កីឡាករ រឿន សំបូរ នៅតែមានប្រៀបជាងកីឡាករម្ចាស់ផ្ទះថៃ។ បញ្ចប់ការប្រកួតបីទឹកកីឡាករកម្ពុជា រឿន សំបូរ បានយកឈ្នះកីឡាករថៃ អាំម៉ារឹទ្ធដោយពិន្ទុ៕

សកម្មភាពការប្រកួត (រូបភាព: គណនី Facebook ផ្លូវការ Max Muay Thai )
សកម្មភាពការប្រកួត (រូបភាព: គណនី Facebook ផ្លូវការ Max Muay Thai )

ចង់ដឹងថាការប្រកួតនោះ រឿន សំបូរ ធ្វើបានល្អយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]