បរទេស៖ ពិតជារឿងដែលធ្វើឲ្យហ្វេនៗមិនច្រណែនមិនបានមែន ក្រោយពេលតារាចម្រៀងល្បីឈ្មោះវ័យ២០ឆ្នាំ លោកShawn Mendes សារភាពត្រង់ៗថាខ្លួនលួច Crush លើតារាសម្តែងស្រីរៀមច្បងវ័យ២៩ឆ្នាំ Emma Watson។

ដោយShawn Mendes បានឆ្លើយនឹងសំនួររបស់ហ្វេនៗនៅក្នុងកម្មវិធីFan Meetingខ្នាតតូចមួយកាលពីពេលថ្មីៗនេះ។ហ្វេនៗបានសួរលោកថា «តើតារាល្បីរូបណាដែលលោកស្រលាញ់ជាងគេ?»។

ភ្លាមៗនោះលោកបានឆ្លើយថា «ខ្ញុំនៅតែស្រលាញ់Emma Watsonដដែលរហូតមក ហើយខ្ញុំក៏ចង់សារភាពរឿងនេះប្រាប់គាត់ដូចគ្នា។ ពេលដែលខ្ញុំបានជួបEmma Watson ខ្ញុំពិតជាអៀនខ្លាំងណាស់»។

ក្រោយពីបានលឺបែបនេះ ហ្វេនៗគ្នានាំលួចច្រណែននឹងតារាស្រីEmma Watson មិនតិចនាក់ ព្រោះShawn Mendesមិនត្រឹមតែតារាចម្រៀងដែលមានឈ្មោះល្បីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរូបរាង មុខមាត់ស្រស់សង្ហា ជាទីពេញចិត្តរបស់ហ្វេនៗនារីគ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖  

Shawn Mendes
Shawn Mendes
Shawn Mendes
Emma Watson
Emma Watson
Emma Watson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]