កាណាដា៖ អ្នកដំណើរលើយន្តហោះជាច្រើន បានផ្ទុះសំណើចយ៉ាងខ្លាំង ក្រោយបុរសអូតេសម្នាក់ នៃក្រុមអាសកាសចរណ៍ WestJet បានបង្ហាញសកម្មភាពបែបកំប្លែងស្ងួត ក្នុងការណែនាំពីវិធីការពារសុវត្ថិភាពដល់អ្នកដំណើរ។

បុរសអូតេស

បើយោងតាមប្រភពបានឲ្យដឹងថា កាលពីចុងខែមុននេះ ក្រុមហ៊ុនអាកាសចរណ៍ WestJet បានធ្វើការហោះហើរចាកចេញពី Alberta ប្រទេសកាណាដា ឆ្ពោះទៅកាន់រដ្ឋ Arizona សហរដ្ឋអាមេរិក។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៃជើងហោះហើរមួយនេះនោះ គឺបានធ្វើឲ្យអ្នកដំណើរជាច្រើននៅលើយន្តហោះ ហាក់មានភាពភ្ញាក់ផ្អើល និងផ្ទុះសំណើចសើចហៀរទឹកភ្នែក ក្រោយមានការបង្ហាញជូនពីសំណាក់អូតេសប្រុសម្នាក់ យ៉ាងកំប្លុកកំប្លែង លេងទឹកមុខ និងកាយវិការក្រមិចក្រមើម ដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើការណែនាំពីវិធីការពារសុវត្ថិភាពដល់អ្នកដំណើរ ដូចជាការបំពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ និងការបំពាក់ម៉ាស់អុកស៊ីសែនពេលមានអាសន្នជាដើម។

បុរសអូតេស

អ្នកដំណើរលើយន្តហោះ វ័យចំណាស់៦១ឆ្នាំម្នាក់ បាននិយាយថា ខ្លួនពិតជាមិនដែលបានឃើញអ្នកបម្រើការលើយន្តហោះ ឬអូតេស ដែលមានសកម្មភាពដ៏ប្លែក កំប្លុងកំប្លែងបែបនេះពីមុនមកឡើយ។ ប៉ុន្តែមិនថាយ៉ាងណា វាគឺពិតជាអស្ចារ្យ និងទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកដំណើរយ៉ាងខ្លាំង។

បុរសអូតេស

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបដែលមានរយៈពេលប្រមាណជាជាង ៥នាទីនេះ ត្រូវបានថតដោយអ្នកដំណើរនៅលើយន្តហោះ និងបានយកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ជាច្រើន។

ក្រោយសកម្មភាពនៃការណែនាំពីវិធីការពារសុវត្ថិភាពនេះចប់ បុរសអូតេសខាងលើនេះ ក៏ទទួលបានការសាទរ តាមរយៈការទះដៃស្ញប់ស្ញែងពីសំណាក់អ្នកដំណើរជាច្រើន ទៅនឹងភាពប៉ិនប្រសប់របស់គាត់នេះផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖  

បុរសអូតេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]