ថៃ៖ បើនិយាយពីឈ្មោះ Mario Maurer នោះប្រិយមិត្តប្រាកដជានឹកឃើញដល់តារាសម្តែងប្រុសដែលមានរូបរាងសង្ហាសាច់់ដុំធំៗ ហើយថែមទាំងពូកែនិយាយកំប្លែង ឲ្យអ្នកនៅជុំវញខ្លួនមានអារម្មណ៍ល្អទៀតផង។

ប៉ុន្តែស្រាប់តែមួយរយៈក្រោយនេះ Mario ត្រូវបានហ្វេនៗនាំគ្នាបង្អាប់ថាធាត់ទៅវិញ ហើយលោកមិនសូវបង្ហាញរាងសង្ហាសាច់ដុំ៦កង់ដូចមុនដែរ។ ដោយតារាសម្តែងប្រុសវ័យ៣០ឆ្នាំរូបនេះ ហាក់ដូចជាបណ្តោយខ្លួន មិនសូវខ្វល់ខ្វាយពីរូបរាងប៉ុន្មានទេ។

ជាក់ស្តែងចំពោះរឿងនេះមានហ្វេនៗលើកយកមកនិយាយច្រើនពេក ស្រាប់តែ Mario ចេញមកនិយាយរៀបរាប់ថា ពេលនេះ លោកកំពុងតែត្រឡប់មកហាត់ប្រាណយកសាច់ដុំវិញហើយ ដើម្បីកុំឲ្យហ្វេនៗបង្អាប់លោកថាធាត់ទៀត។ 

មិនត្រឹមតែព្យាយាមហាត់ប្រាណទេ លោកថែមទាំងតមអាហារ និងជាតិផ្អែមជាច្រើនទៀត។ ម្យ៉ាងវិញទៀតលោកនូវមានរឿងជាច្រើទៀតដែលត្រូវសម្តែងទាំងក្នុង និងក្រៅប្រទេស ដូច្នេះហើយរូបរាងគឺសំខាន់ខ្លាំងណាស់។

ជាការពិតណាស់រូបរាងគឺចាំបាច់បំផុតសម្រាប់តារាសម្តែង ព្រោះពួកគេត្រូវរក្សារូបរាងមួយដែលមើលទៅសមសម្រាប់ការស្លៀកពាក់ ជាពិសេសពេលចូលទៅក្នុងកាមេរ៉ា៕

សូមទស្សនារូបភាពខាងក្រោម៖

Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]