ថៃ៖ ជាការពិតណាស់ តារាស្រីនិមួយៗ ក្រៅពីសមត្ថភាពសិល្បៈ ដ៏ពិសេសហើយ ពួកគេក៏ត្រូវបាន មហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់ និងការតុបតែងខ្លួនផងដែរ។

ជាក់ស្ដែង បើក្រឡេកទៅមើល តារាស្រីប្រចាំ ប្រទេសថៃឯណោះវិញ គឹប្រជុំដោយអ្នកដែលមានសម្រស់ គួរឲ្យទាក់ទាញ និងស្ទាយ៍សម្លៀកបំពាក់ ដ៏ឡូយឆាយផងដែរ។

ប៉ុន្តែ មានតារាស្រី៤រូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រិយមិត្តជាច្រើនទៅលើ ស្ទីលលេងខ្លួនរបស់ពួកគេ ព្រមទាំងត្រូវបានគេហៅថា «កំពូលFashion» ប្រចាំប្រទេសថែមទៀតផង។

ចង់ដឹងថា មានតារាស្រីណាខ្លះ តាមដានទស្សនាខាងក្រោម៖ 

១៖ Lisa

ប្រិយមិត្តបានជ្រាប រួចមកហើយពីតារាK-pop ស្រីដ៏ល្បីល្បាញ គឹLisa សមាជិកក្រុមកូរ៉េBlackpink។ Lisa ជាតារាស្រីមួយរូបដែល តែងតែមានស្ទាយ៍សម្លៀកបំពាក់សាមញ្ញៗ តែមានភាពលេចធ្លោជានិច្ច។ ជាពិសេស រាល់សម្លៀកបំពាក់ ដែលនាងបានជ្រើសរើសមក សុទ្ធសឹងតែមានតម្លៃកប់ពពក ជាហេតុដែត្រូវបានគេហៅថា កំពូលFashion បែបនេះ។ 

Lisa

២៖ Chompoo Araya

បើនិយាយពី តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ គឹអ្នករាល់គ្នានឹងនឹកឃើញដល់ Chompoo Araya។ យ៉ាងណាមិញ ក្រៅពីជំនាញសម្ដែងនេះ Chompoo តែងត្រូវបានក្រុមហ៊ុនល្បីៗ ជាច្រើនអញ្ជើញឲ្យចូលរួម កម្មវិធីFashion នៅក្រៅប្រទេសជានិច្ច ជាញឹកញាប់ ព្រោះថា តារារូបនេះ និយមការលេងខ្លួន ដែលមើលទៅប្លែកពីគេ និងស្រស់ស្អាតជានិច្ច។ 

Chompoo Araya

៣៖ Yaya Urasaya

Yaya ដែលជាតារាសម្ដែង ដ៏ល្បីល្បាញមួយរូប ទទួលបានភាពល្បីល្បាញដោយសារតែមុខមាត់ដ៏ស្រស់ប្រិមប្រិយ ជាពិសេស រាល់ស្ទាយ៍សម្លៀកបំពាក់របស់នាង គឹមានភាពស៊ីវីល័យ ទាន់សម័យ ត្រូវចិត្តមិត្តៗយុវវ័យជាច្រើន រហូតបានក្លាយជាតារាតំណាងឲ្យប៊្រនដ៏ធំមួយគឺ Louis Vuitton។

Yaya Urasaya

៤៖ Aum Phatchrapa

បើក្រលេកទៅមើល តារាស្រីដែលនិយមភាពស៊ិចស៊ី Aum Phatchrapa វិញ ក៏ត្រូវបានមហាជនចាត់ទុកជា កំពូលFashion មួយរូបដែរ ព្រោះថា រាល់សម្លៀកបំពាក់ដែលនាងបានជ្រើសរើស គឺតែងតែមានការច្នៃម៉ូតឡើង ពីប៊្រេនល្បីៗ និងមានតម្លៃថ្លៃកប់ពពកថែមទៀតផង ដែលសាកសមយ៉ាងខ្លាំង នឹងរូបរាងកាយ ដ៏ស្រឡូនរបស់នាង ផ្ទាល់តែម្ដង៕ 

Aum Phatchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]