កូរ៉េខាងជើង៖ អ្នករាល់គ្នាភាគច្រើន ប្រាកដជាមានការងឿងឆ្ងល់ហើយថា មូលហេតុអ្វីបានជាអង្គរក្សរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន រត់ជុំវិញឡាន។ ថ្ងៃនេះឈប់ឆ្ងល់ទៀតទៅ ព្រោះយើងនឹងបកស្រាយជូនលោកអ្នកដូចខាងក្រោម៖

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា មូលហេតុដែលអង្គរក្សរបស់លោក គីម ជុងអ៊ុន រត់ជុំវិញឡាននោះ ព្រោះតែរឿងរបស់លោក Clint Eastwood

លោកបានបែកគំនិត ឱ្យមនុស្សរត់ជុំវិញឡាន ធ្វើជាខែលការពារលោកមកពីរឿងរបស់លោក Clint Eastwood។

កាលពីក្មេង លោក គីម ជុងអ៊ុន ធ្លាប់បានមើលរឿងមួយឈ្មោះ «In the Line of Fire» ដែលសាច់រឿងនេះ លោក Clint Eastwood ដើរតួសម្តែងធ្វើជាភ្នាក់ងារសម្ងាត់អាមេរិក ការពារលោកប្រធានាធិបតី John F. Kennedy ពីការលួចធ្វើឃាតកាលពីឆ្នាំ១៩៦៣។ ក្នុងនោះដែរ តួអង្គលោក Clint Eastwood រួមទាំងអង្គរក្សដទៃទៀត បានរត់ជុំវិញឡានរបស់ប្រធានាធិបតី ដើម្បីធ្វើការខែលការពារពីការលួចបាញ់នានា។ ដូច្នេះលោក គីម ជុងអ៊ុន ក៏បានប្រើប្រាស់គំនិតមួយនេះឱ្យអង្គរក្សរត់ការពារឡានរបស់ខ្លួនដូចសព្វថ្ងៃ។

ឈុតក្នុងរឿង In the Line of Fire ដែលអង្គរក្សរត់ជុំវិញឡានធ្វើជាខែលការពារប្រធានាធិបតី
អង្គរក្សរត់់់ជុំវិញឡានការពារលោក គីម ជុងអ៊ុន

ដោយឡែក ដើម្បីធ្វើជាអង្គរក្សការពារមេដឹកនាំកូរ៉េខាងជើងវិញ ពិតជាមានការលំបាកជាខ្លាំង។ ក្នុងនោះដែរ លោក Lee Yeong Guk ដែលជាអង្គរក្សការពារឪពុករបស់លោកគីម គឺលោកគីម ជុងអ៊ីលបាននិយាយថា «វាពិតជាពិបាកដូចជាការរាវម្ជុលក្នុងបាតសមុទ្រអីចឹង»។

អ្នកជ្រើសរើសធ្វើជាអង្គរក្សត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើន រួមមានទាំងតេស្តសុខភាព ភ្នែក រូបរាង អត្តចរិត ប្រវត្តិគ្រួសារជាដើម។

លើសពីនេះទៀត អ្នកដែលការពារប្រធានាធិបតីផ្ទាល់ ត្រូវតែមានកម្ពស់ប្រហាក់ប្រហែលនឹងលោក គីម ហើយតម្រូវឱ្យពួកគេមកពីគ្រួសារដែលជាត្រកូលខ្ពង់ខ្ពស់ ដែលអាចទុកចិត្តបានទៀត៕

លោក គីម ជុងអ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]