ភ្នំពេញ៖ ដូចដែលប្រិយបានជ្រាបហើយថា នៅសល់ប៉ុន្មានអាទិត្យទៀតប៉ុណ្ណោះតារាសម្តែងរូបស្រស់ កញ្ញា ជា ម៉ារី នឹងចូលរោងជ័យ ទៅតាមប្រពៃណីខ្មែរជាមួយគូស្នេហ៍ដែលជាកូនកាត់ចិន ដែលបានស្វែងយល់ចិត្តថ្លើមគ្នាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាសម្ដែងស្រីរូបស្រស់ដ៏មានប្រជាប្រិយ កញ្ញា ជា ម៉ារី ក៏បានបង្ហោះរូបថត Pre-wedding របស់ខ្លួន នៅលើគណនីហ្វេសប៊ុកផ្លូវការ ធ្វើឲ្យបណ្ដាហ្វេនៗឃើញហើយមាត់ សរសើរថាពិតជាស្រស់ស្អាត និង ស្វីតតែម្ដង ។

បើទោះបីជារូបថត Pre-Weddingរបស់ កញ្ញា ជា ម៉ារី និងស្វាមី មើលទៅមានភាពសាមញ្ញ ក៏ពិតមែន តែអ្នកទាំងពីរមើលទៅ ពោរពេញទៅដោយស្នាមញញឹម និងមានន័យ។

ក្នុងនោះផងដែរ បើតាមគម្រោងរបស់ កញ្ញា ជា ម៉ារី នឹងចូលរោងការនៅថ្ងៃទី ០៤ ខែសីហា ខាងមុខនេះហើយ នៅកោះពេជ្រអគារ L ដែលមើលទៅគ្រោងនឹងរៀបចំបែបធម្មតាៗ តាមអ្វីដែលនាងបាន សរសេរនៅក្នុងហ្វេសប៊ុក។

លើសពីនេះទៅទៀតនោះ គឺតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ ក្រោយពេលរៀបការហើយ គេមិនទាន់ដឹងថាកញ្ញា ជា ម៉ារី នៅបន្តការងារសម្តែងដូចមុនទៀតឬបែបណានៅឡើយនោះទេ៕

ជា ម៉ារី
ជា ម៉ារី
ជា ម៉ារី
ជា ម៉ារី និងអនាគតស្វាមី
ជា ម៉ារី និងអនាគតស្វាមី
រូបថត Pre-weddingរបស់ ជា ម៉ារី និងអនាគតស្វាមី
រូបថត Pre-weddingរបស់ ជា ម៉ារី និងអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)