ថៃ៖ ថ្ងៃពិសេស​ដែលតារាសម្តែងស្រី តូចច្រឡឹង Apinya បានក្លាយជាការពិតហើយ ដែលរូបនាង បានចូលរោងជ័យ ជាមួយនឹងមនុស្សប្រុសដែលនាងបានស្រលាញ់ និងជ្រើសរើសជាគូអនាគត។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានរៀបចំពិធីដ៏សាមញ្ញបំផុត ដោយមិនសូវតុបតែង បែបអធិកអធមជាមួយនឹងផ្កាលម្អ និងសម្ភារៈផ្សេងៗ ហើយនាង ក៏មិនបានហៅតារារួមសិល្បៈមកដែរ ដោយមិនដឹងថា មូលហេតុអ្វី ព្រោះថា បើគិតឲ្យដល់ទៅ នាងក៏ជាតារាល្បី និងមានមនុស្សស្គាល់ច្រើនគួរសមដែរ តែអាចមកពីនាង ចង់ឲ្យកម្មវិធី ប្រកបទៅដោយភាពស្ងប់ស្ងាត់ ទើបមិនអញ្ជើញមក។

អ្វីដែលសំខាន់ជាងនេះ នៅកម្មវិធីយប់មិញ គឺហ្វេនពិតជាភ្ញាក់ផ្អើលខ្លាំង ដោយឈុតរៀបការពណ៌សរបស់នាង ក៏មានលក្ខណៈធម្មតា ដូចជាឈុតចូលរួមកម្មវិធី យ៉ាងដូច្នេះដែរ ជាមួយនឹងម៉ូតសក់រួញតិចៗ។ ជាពិសេស តាំងពីពេលព្រឹក រហូតពេលយប់ គឺនាង ស្លៀកតែ៣ឈុតតែប៉ុណ្ណោះ ជារឿងមួយ ដែលប្លែក និងនឹកស្មានមិនដល់។ ចំណែកឯ នំខេក គឺនាងបានជ្រើសរើសនំខេកតូចធម្មតា ដែលខុសពីតារាស្រីដទៃ យកនំខេក សុទ្ធតែ១០ ២០ជាន់ឯណោះ។

យ៉ាងណាមិញ បើទោះបីជា ពិធីរៀបការរបស់Apinya មានសភាពសាមញ្ញគ្រប់យ៉ាងក៏ដោយ ក៏មានមនុស្សជាច្រើន យល់ថា វាជាចំណង់ចំណូលចិត្តរបស់សាមីខ្លួន ក៏ថាបាន ហើយការរៀបការ វាមិនបាច់រៀបចំធំដុំ តាមគេតាមឯង អ្វីដែលសំខាន់ ថាថ្ងៃខាងមុខ អាចរស់នៅជាមួយនឹងគ្នា មានក្តីសុខ ដែរឬអត់៕

ឈុតស្លៀកពេលសន្និសីទកាសែត
ឈុតស្លៀកពេលសន្និសីទកាសែត
ឈុតស្លៀកពេលសន្និសីទកាសែត
ឈុតស្លៀកពេលសន្និសីទកាសែត
ឈុតស្លៀកពេលសន្និសីទកាសែត
ឈុតយប់មិញ
ឈុតយប់មិញ
ឈុតយប់មិញ
ឈុតយប់មិញ
ឈុតយប់មិញ
ឈុតយប់មិញ
ឈុតយប់មិញ
ឈុតយប់មិញ
ឈុតយប់មិញ
ចិញ្ចៀនរៀបការរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]