ថៃ៖ អាចចាត់ទុកបានថាស្នេហារបស់តារាសម្ដែងស្រី កញ្ញា Maprang និងមិត្តប្រុស គឺជាស្នេហាមួយ ដែលមានភាពចុះសម្រុង និងជាពិសេសមានភាពផ្អែមល្ហែមខ្លាំង ខណៈពេលដែលពេលវេលានៃការមើលចិត្តថ្លើមគ្នា ក៏មានរយៈពេលជិត៥ឆ្នាំមកហើយផងដែរ។

ដោយឡែក អ្វីដែលធ្វើឲ្យមហាជនសោកសា្ដយនោះ នៅទីបំផុត តារាស្រី កញ្ញា Maprang ក៏បានចេញមុខមកប្រកាសបញ្ចប់ស្នេហារយៈ៥ឆ្នាំនេះរបស់ខ្លួន ដោយជាមួយគ្នានោះ តារាស្រីរូបនេះ ក៏បានបង្ហើបមូលហេតុផងដែរថា ដោយសារមួយរយៈចុងក្រោយនេះមានបញ្ហានឹងគ្នាច្រើន ហើយជាពិសេសគ្រួសារ និងម្ដាយឪពុកនាង ក៏ចាប់ផ្ដើមបង្ហាញអារម្មណ៍មិនពេញចិត្ត ដូច្នេះហើយពួកគេក៏សម្រេចចិត្តវិលមកទាក់ទងគ្នាជាមិត្តធម្មតាវិញ។

ទន្ទឹមនឹងការប្រកាសចែកផ្លូវគ្នានេះដែរ បានធ្វើបណ្ដាប្រិយមិត្តដែលតែងតែគាំទ្រស្នេហារបស់តារាស្រី កញ្ញា Maprang បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង សម្រាប់ពេលវេលាល្អៗដែលអ្នកទាំងពីរមានចំពោះគ្នាកន្លងមកផងដែរ៕ 

ំMaprang
Marang និងអតីតមិត្តប្រុស
Marang និងអតីតមិត្តប្រុស
Marang និងអតីតមិត្តប្រុស
Marang និងអតីតមិត្តប្រុស
Marang និងអតីតមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]