ភ្នំពេញ៖ តាំងពីតារាចម្រៀងរ៉េបប្រុសលោក ងួន ចាន់ដេវីត បានដើរចេញពីទ្រនំផលិតកម្មធំ មកធ្វើបើកផលិតកម្មខ្លួនឯងវិញ ឃើញថាមានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យខ្លាំងមែនទែន ស្ទើរតែចង្វាក់ទាំងអស់របស់ខ្លួន។

ជាមួយគ្នានេះផងដែរ ខណៈពេលដែលតារាចម្រៀងរ៉េបដ៏ មានប្រជាប្រិយភាព លោក ជី ដេវីត និងជាម្ចាស់ផលិតកម្ម Dit Way Nation រូបនេះកំពុងតែទទួលភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ គេសង្កេតឃើញថា រូបរាង និងស្ទាយ៍លេងខ្លួន របស់លោក ត្រូវបានចាប់អារម្មណ៍ ខ្លាំងពីសំណាក់គាំទ្ររបស់ខ្លួន។

ជាក់ស្ដែង កាលពីថ្មីៗនេះ រូបភាពច្រើនសន្លឹក របស់ លោក ងួន ចាន់ដេវីត កាលពី៧ឆ្នាំមុនត្រូវបានអ្នកគាំទ្ររបស់ខ្លួន នាំគ្នាស៊ែរឡើងវិញ ក្លាយជាប្រធានបទដ៏ចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។

តែអ្វីដែលធ្វើឲ្យ មានការភ្ញាក់ផ្អើលខ្លាំងជាងនេះ នោះគឺ រូបរាងរបស់សង្សារកញ្ញា ទេព បូព្រឹក្ស ប្រៀបធៀបជាមួយនឹងពេលបច្ចុប្បន្ននេះ មានភាពខុសគ្នា ខ្លាំងមែនទែន ទាំងរាងកាយ ការតុបតែងខ្លួន និងមាឌជាដើម។

គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០១២ លោក ងួន ចាន់ដេវីត ចាប់ផ្ដើមលេចមុខនៅលើឆាកតន្រ្តីជាមួយក្រុម របស់ខ្លួន ទទួលបានការគាំទ្រពីមិត្តៗយុវវ័យ នៅមានកម្រិតនៅឡើយ តែល្បីខ្លាំង ក្រោយពីលោកបានចេញចម្រៀង«ញីកែងជើង» នៅក្នុងផលិតកម្ម ហង្សមាស៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

ជី ដេវីត ពេលបច្ចុប្បន្ននេះ​
ជី ដេវីត ពេលបច្ចុប្បន្ននេះ​
ជី ដេវីត ពេលបច្ចុប្បន្ននេះ​
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២
ជី ដេវីត កាលពីឆ្នាំ២០១២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត